Monday, November 10, 2014

ផលប្រយោជន៍នៃស្ពៃក្តោបចំពោះសុខភាព

ស្ពៃក្តោបអាចមានពណ៌បៃតង,ក្រហមឬស្វាយ។
យោងតាមUSDAកន្លះពែង(៧៥ក្រាម)នៃស្ពៃកោ្តបឆ្អិនផ្ទុក១៧កាឡូរី,​កាបូអ៊ីដ្រាត៤ក្រាម​,ជាតិសសៃ១ក្រាម,ប្រូតេអ៊ីន១ក្រាមនិងស្ករ២ក្រាម។
ការទទួលទានស្ពៃក្តោបឆ្អិនកន្លះពែងផ្តល់វីតាមីនសេ៤៧%នៃចំនួនចាំបាច់ក្នុង១ថ្ងៃរួមទាំងវីតាមីនកា១០២%,ម៉ង់កាណែស៨%,ផូឡាត៦%ហើយមានវីតាមីនបេ៦,កាល់ស្យូម,ប៉ូតាស្យូមនិង​ត្យាមីនបន្តិចបន្តួចផងដែរ។
ស្ពៃក្តោបក៏ផ្ទុកផងដែរនូវសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា កូលីន,បេតាការ៉ូតែន,លុយតេអ៊ីន,zeaxanthin,flavonoid kaempferol,quercetinnigនិងapizenin។
ស្ពៃពណ៌ក្រហមសម្បូរសារធាតុទាំងអស់នេះច្រើនជាងពណ៌បៃតង។
អត្ថប្រយោជន៍ផ្សេងទៀតរួមមាន៖
ជួយការពារផលប៉ះពាល់ពីការព្យាបាលសោយកាំរស្មី។
ជួយការពារកុំឲ្យកើតមហារីក។
ជួយសុខភាពបេះដូង។
ជួយសម្រួលការរំលាយអាហារនិងប្រព័ន្ធភាពស៊ាំ។
cabbage

អ្នកចាញ់ឡាក់តូសប្រឈមទាបទៅនឹងមហារីកមួយចំនួន

ក្នុងការសិក្សាថ្មីមួយរកឃើញថាអ្នកដែលចាញ់ឡាក់តូស(lactose intolerant)គឺទទួលទានទឹកដោះគោនិងផលិតផលពីទឹកដោះគោតិចតួចប្រឈមទាបទៅនឹងមហារីកសួត,ដោះនិងមហារីកអូវែរ។តែយ៉ាងនេះក៏ដោយគេមិនទាន់អាចសន្និដ្ឋានបានទេថាទឹកដោះគោនាំឲ្យកើតមហារីកព្រោះ​វាអាចថាទឹកដោះគោសម្បូរកាឡូរីហើយអ្នកដែលទទួលទានវាច្រើនលើសកាឡូរីទៅវិញទេដែលជាកត្តាប្រឈម។
three glasses of milk

Saturday, November 1, 2014

ខ្សោយបេះដូងមានទំនាក់ទំនងជាមួយសមាសភាពនៃបាក់តេរីក្នុងពោះវៀន

ការសិក្សាថ្មីមួយបានបង្ហាញថាហានីភ័យនៃការស្លាប់ដោយជម្ងឺខ្សោយបេះដូងមានទំនាក់ទំនងទៅនឹងសំណល់ការរំលាយអាហាររបស់បាក់តេរីពោះវៀន(TMOA:trimethylamine N-oxide)
ខ្សោយបេះដូងជាករណីដ៏គ្រោះថ្នាក់មួយដែលបេះដូងអាចបន្តលោតបាន តែដោយសារខ្សោយសាច់ដុំបេះដូង វាមិនអាចច្របាច់ឈាមនាំអុកស៊ីសែនទៅចិញ្ចឹមសរីរៈនានាបានគ្រប់គ្រាន់ឡើយ។
TMOAជាសំណល់បានពីការបំបែករបស់បាក់តេរីពោះវៀននូវសមាសធាតុក្នុងសាច់ក្រហម,ស៊ុតក្នុង(លឿង),ថ្លើមនិងអាហារថាមពលមួយចំនួន។
Heart rate monitor alert

មនុស្សស្រីដែលស្ត្រេសប្រឈមខ្ពស់នឹងជំងឺបាក់ទឹកចិត្តនិងឆាប់ចាស់

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាក្មេងស្រីដែលមានប្រវត្តិជំងឺបាក់ទឹកចិត្តមានតេឡូមែរយ៉ាងខ្លី ដែលជាសញ្ញានៃការចាស់តាមជីវសាស្រ្ត និងមានកំណើនអ័រម៉ូនប្រឆាំងស្ត្រេស។
តេឡូមែរជាផ្នែកខាងចុងនៃក្រូម៉ូសូមដែលការពារវាកុំឲ្យខូចខាត។តេឡូមែរនឹងកាន់តែខ្លីទៅតាមការចាស់នៃអាយុហើយអុកស៊ីតកម្មស្ត្រេសនិងការខូចខាតDNAក៏អាចធ្វើឲ្យវារួញខ្លីផងដែរ។
Stressed girl sitting on the stairs

តើអ្នកឆ្ងល់ទេថាហេតុអ្វីការអេះស្បែកធ្វើឲ្យអ្នកកាន់តែរមាស់?

សេរ៉ូតូនីនមានសកម្មភាពរួមគ្នាទាំងទៅលើអារម្មណ៍ឈឺចាប់និងរមាស់ ដូច្នេះហើយពេលដែលសេរ៉ូតូនីនសាយពីខួរក្បាលទៅឆ្អឹងខ្នង កោសិកាប្រសាទដែលដឹកនាំអារម្មណ៍ឈឺចាប់បែរជាបង្កើន​កម្រឹតរមាស់ទៅវិញ។
ការអេះជាញឹកញាប់មិនមែនដោយសារញៀននោះទេ តែដោយសារការអេះនេះមិនមានប្រសិទ្ធភាព។ហេតុផលគឺថាពេលអ្នកអេះបង្កើតការឈឺចាប់ ខួរក្បាលរបស់អ្នកទទួលខុសត្រួវបង្កើតសេរ៉ូតូនីនបន្ថែមដើម្បីទប់ទល់ការឈឺចាប់(ខួរក្បាលរបស់អ្នកមិនចង់ឲ្យរាងកាយអ្នកឈឺចាប់ទេ)។កំឡុងពេលសេរ៉ូតូនីនទៅទប់ទល់ការឈឺចាប់វាក៏បានដាស់សកម្មភាពreceptorនៃការរមាស់ហើយធ្វើឲ្យអ្នកកាន់តែរមាស់ថែមឡើង។
man scratching