ពេលអ្នកធ្វើសកម្មភាពខ្លាំងក្លា(ផលិតកម្តៅច្រើន)ឬស្ថិតក្នុងបរិយាកាសក្តៅខ្លាំង យន្តការរក្សាលំនឹងកម្តៅមិនមានប្រសិទ្ធភាពទៀតឡើយពិសេសពេលខ្វះទឹកនិងសំណើមបរិយាកាសខ្លាំង។ផ្ទុយពីករណីគ្រុន ពេលនេះសីតុណ្ហភាពមជ្ឈឹមក្នុងខ្លួនមិនអាចរក្សានៅកម្រឹត៣៧អង្សាបានទៀតឡើយ។
ពេលអ្នកឈរត្រង់ ការរីកសសៃឈាមដោយសារកម្តៅធ្វើឲ្យឈាមមួយចំនួនផ្តុំនៅជើង ហើយបរិមាណ ធាតុរាវក្រៅកោសិកាថយចុះដោយសារការបែកញើស។ជាលិទ្ធផល អត្រាបាញ់ឈាមចេញនៃបេះដូង(cardiac output)ថយចុះ ហើយសម្ពាធឈាមក៏ថយចុះ ពិសេសដោយសារការរីកសសៃឈាមក្រោមស្បែកបន្ថយperipheral vascular resistance។ ទោះសីតុណ្ហ-ភាពមជ្ឈឹមទាបជាង៣៩អង្សាក៏ដោយ ការខ្សោយអស់កម្លាំង,វិលមុខ,ចង្អោរនិងបាត់ស្មារតីអាចកើតឡើងដោយសារការធ្លាក់ចុះសម្ពាធ-ឈាម(heat collapse)។សម្ពាធឈាមអាចកើនឡើងវិញពេលអ្នកដេកនិងក្រោយពីបានផឹកទឹក។