Showing posts with label pathology. Show all posts
Showing posts with label pathology. Show all posts

Sunday, January 31, 2016

Cell adaptation to stress ការសម្របខ្លួននៃកោសិកាទៅនឹងសម្ពាធខាងក្រៅ

I.          Hypertrophy
1.    ជាការកើនទំហំសរីរៈឬជាលិកាដោយសារ​ការរីកទំហំកោសិកា។
2.    លក្ខណះផ្សេងទៀតរួមមានការកើនឡើងនូវការសំយោគប្រូតេអ៊ីន និងការកើនទំហំឬចំនួនorganellesក្នុងកោសិកា។
3.    ជាការសម្របខ្លួននៃកោសិកាទៅនឹងកំណើនការងាររបស់វា,​ឧទាហរណ៏៖ ការហាត់ប្រាណធ្វើឲ្យទំហំសាច់ដុំកើនឡើង។
II.          Hyperplasia
1.    ជាការកើនទំហំសរីរៈឬជាលិកាដោយសារការកើន​ចំនួនកោសិកា។
2.    ជាក់ស្តែងការបង្កើនចំនួនក្រពេញទឹកដោះនៅពេលមានផ្ទៃពោះធ្វើឲ្យសុដន់ឡើងធំ។
3.    ជួនកាលhyperplasia អាចមានជាមួយគ្នានិងhypertrophy​ដែរ។ កំឡុងពេលមានផ្ទៃពោះ ស្បូនរីកធំដោយសារhyperplasia និងhypertrophyនៃកោសិកាសាច់ដុំរលីងរបស់ស្បូន។
III.          Aplasia
1.    Aplasiaជាបរាជ័យក្នុងការបង្កើតកោសិកា។
2.    កំឡុងពេលទារកលូតលាស់,aplasiaធ្វើឲ្យមានagenesisឬបាត់សរីរៈ​​
ណាមួ​យ។​​​​

3.    ក្រៅពីនេះវាអាចបណ្តាលមកពីការកោសិកាដើម(precursor cell)ទាំងស្រុងចំពោះជាលិកាproliferativeដូចជាខួរឆ្អឹងជាដើម។
IV.          Hypoplasia
1.    ជាការថយចុះនូវការផលិតកោសិកាតែមិនសូវធ្ងន់ធ្ងរដូចaplasiaទេ។
2.    គេឃើញវានៅក្នុងជំងឺTurner syndrome និងKlinefelter syndrome
V.          Atrophy
1.    ជាការថយទំហំសរីរៈឬជាលិកាដោយសារម៉ាសកោសិការួមស្វិត។
2.    ភាគច្រើនដោយសារតែមិនសូវមានការប្រើប្រាស់,កង្វសារធាតុចិញ្ចឹមឬអុកស៊ីសែន,ការថយចុះរំញោចពីក្រពេញអង់ដូគ្រីន,អាយុចាស់ និងការបាត់រំញោចប្រសាទ។
3.    លក្ខណះសម្គាល់ភាគច្រើនគឺមានautophagic granulesដែលជាថ្នក់intracytoplasmic ផ្ទុកទៅដោយorganelles ដែលខូច។
4.    ករណីខ្លះatrophyត្រូវគេគិតថាមួយផ្នែកបណ្តាលមកពីubiquitin-proteasome pathwayនៃការបំបែកប្រូតេអ៊ីន។ubiquitin-linked proteinsត្រូវបានបំបែកនៅក្នុងproteosomeដែលជាកុំផ្លិចប្រូតេអ៊ីនស៊ីតូផ្លាស្មិកធំមួយ។
VI.          Metaplasia ជាការជំនួសកន្លែងនៃកោសិកាមួយប្រភេទដោយកោសិកាដទៃ
វិញ។
1.    Squamous metaplasia
·       ការជំនួសcolumnar epitheliumនៅកន្លែងsquamocolumnar junctionរបស់មាត់ស្បូនដោយពពួកsquamous epithelium
·       វាក៏អាចកើតមាននៅrespiratory epitheliumរបស់ទងសួត,endometriumរបស់ស្បូន និងបំពង់បង្ហូររសលំពែងផងដែរ។
·       មូលហេតុរួមមានការរលាករោលរ៉ាំរ៉ៃ(ផ្សែងបារីចំពោះទងសួត) និងកង្វះវីតាមីន អា។
·       ភាគច្រើនករណីនេះអាចត្រលប់ទៅសភាពដើមវិញបាន។
2.    Osseous metaplasia
·       ជាការដុះឆ្អឹងនៅកន្លែងដែលជាលិកាមានរបួស។
·       Cartilaginous metaplasia ក៏អាចកើតមានដែរ។
3.    Myeloid metaplasia ជាការផលិតនូវជាលិកាឈាមខុសពីកន្លែងខួរឆ្អឹង (ថ្លើម និងអណ្តើក) ។

Saturday, January 3, 2015

Hypersensitivity Reactions(អាលែក្ស៊ី)

អាលែក្ស៊ីជាប្រតិកម្មជាក់លាក់មួយជ្រុលហួសហេតុទៅនឹងសារធាតុពីក្រៅប៉ុន្តែដែលមិនបង្កគ្រោះថ្នាក់សោះ។ដោយការភ្ជាប់ទៅនឹង
សារធាតុតូចៗពីក្រៅ(ហៅថា
hapten)ធ្វើឲ្យប្រូតេអ៊ីនក្នុងរាងកាយក្លាយទៅជាមានឥទ្ធិពលដូចអាលែក្សែនដែរ។ខណៈកំណើនប្រតិកម្មភាពស៊ាំ(secondary)អាចការពារខ្លួនយើងពីការប៉ះពាល់អង់ទីសែនបន្តបន្ទាប់ ប៉ុន្តែអាលែក្ស៊ីក៏នាំឲ្យកើតមានការបំផ្លាញជាលិកាតាម
រយៈសកម្មភាពស្រដៀងគ្នានេះដែរ។ការបំផ្លិចបំផ្លាញក៏អាចកើតឡើងផងដែរកាលណាប្រព័ន្ធភាពស៊ាំលែងស្គាល់ប្រូតេអ៊ីនក្នុងខ្លួនហើយអង់ទីក័រត្រូវបានបង្កើតឡើង។ជាទូទៅគឺប្រតិកម្មរលាកជាអ្នកធ្វើឲ្យមានការខូចខាត

ការរលាក(Inflammation)

ការរលាកនេះជាប្រតិកម្មការពាររាងកាយនិងជាលិកាពីរំញោចដែលបង្កគ្រោះថ្នាក់។គោលដៅរបស់វាគឺជួសជុលឬយ៉ាងហោចណាស់ទប់វាឲ្យនៅត្រឹមកម្រឹតណាមួយ ហើយក័ដើម្បីកំចាត់ចោលមូលហេតុនៃគ្រោះថ្នាក់នោះ,ឧ.បាក់តេរីឬកម្ទេចកម្ទីពីក្រៅខ្លួន។
មូលហេតុនៃការរលាកអាចជា៖

1.     មីក្រូសារពាង្គកាយៈបាក់តេរី,វីរុស,ប៉ារ៉ាស៊ីតឬផ្សិត...
2.     សារធាតុក្រៅខ្លួនៈប្រូតេអ៊ីនប្លែកៗ,លម្អងផ្កា,asbestos, silicon crystals
3.     ការខូចជាលិកាដោយបង្កើតបានកម្ទេចសំណល់,ឧ.ការខូចដោយមេកានិកៈ ការមុត,កោស,ចាក់,ដាច់រលាត់។សារធាតុគីមីៈ អាស៊ីតឬអាល់កាឡាំង។ផលប៉ះពាល់សរីរៈ កម្តៅ,ភាពត្រជាក់ខ្លាំង,កាំរស្មី,វិទ្យុសកម្ម។មូលហេតុក្នុងរាងកាយៈ កោសិកាមហារីក,ឈាមដែលលេចចេញក្រៅសសៃឈាម,ប្រតិកម្មautoimmuneឬដុំកកសារធាតុដូចជា អាស៊ីតអ៊ុយរិក,កាល់ស្យូមអុកសាឡាត,កាល់ស្យូមផូស្វាត,និងកូឡេស្តរ៉ុល។

Hemolytic anemia

កោសិកាឈាមក្រហមអាចសម្រេចបាននូវអាយុពេញលេញរបស់វាបានកាលណាៈភាពបត់បែន,សមត្ថភាពទ្រាំទ្រosmotic and mechanical stress,អនុភាពរេដុកម្ម(reductive potential)និងការផ្គត់ផ្គង់ថាមពលរបស់វានៅធម្មតា។ការខូចលើសមត្ថភាពណាមួយក្នុងចំណោមនេះធ្វើឲ្យអាយុវាថយចុះ(ករណីខ្លះពីរបីថ្ងៃប៉ុណ្ណោះ៖corpuscular hemolytic anemia)។ទោះយ៉ាងណាមានមូលហេតុ
ផ្សេងៗច្រើនទៀតដែលធ្វើឲ្យអាយុវាថយចុះ
(extracorpuscular hemolytic anemia)។លក្ខណៈពិសេសទូទៅនៃanemiaទាំងនេះគឺ
​កំហាប់
erythropoietin កើនឡើង ដែលភ្ញោចការជួសសងerythropoiesis

មូលហេតុនៃcorpuscular hemolytic anemiaជាទូទៅដោយសារការខូចសែន៖

Anemiaដោយសារកង្វះដែក

ប្រហែល២/៣នៃដែកក្នុងរាងកាយ(២ក ចំពោះស្រ្តី,៥ក ចំពោះបុរស)ភ្ជាប់នឹងHb ហើយ១/៤ទៀតត្រូវបានស្តុកទុក(ferritin,hemosiderin)និងក្រៅពីនោះជាដែកបំពេញមុខងារផ្សេងៗ(myoglobin,Fe-containing enzymes)។ការបាតើបង់ដែកគឺប្រហែល១ម.ក/ថ្ងៃចំពោះបុរសនិងដល់ទៅ២ម.ក/ថ្ងៃចំពោះស្ត្រី(មករដូវ,មានផ្ទៃពោះ,សំរាលកូន)។ដែកដែលបានបរិភោគចូលតាមអាហារ៣-៥%ត្រុវបានស្រូបនៅduodenum,ក្នុងករណីខ្វះដែកវាអាចកើនដល់២៥%។ដូចនេះការបរិភោគអាហារគួរមានដែក
យ៉ាងហោច១០
-២០ម.ក/ថ្ងៃ(ស្រ្តី>កុមារ>បុរស)។

ដែកអាចត្រុវស្រូបដោយមានប្រសិទ្ធភាពក្រោមទម្រង់ជាheme-Fe2+(នៅក្នុងសាច់និងត្រី)។ដែកដែលដាច់ចេញពីhemeចូលទៅក្នុងឈាមឬស្ថិតក្នុងមុយកឺក្រោមទម្រង់ជាferritin-Fe3+ហើយត្រឡប់ចូលក្នុងបំពង់ពោះវៀនវិញពេលដាច់កោសិកាមុយកឺ។ដែកដែលមិន
ភ្ជាប់
hemeអាចស្រូបបានតែក្នុងទម្រង់Fe2+ប៉ុណ្ណោះដោយ Fe2+-H+-symport carrier(DCT1)pHទាបសំខាន់ណាស់សម្រាប់ការស្រូបព្រោះ៖

Anemiaដោយសារការសំយោគអេម៉ូក្លូប៊ីនខុសប្រក្រតី

កោសិកាឈាមក្រហមដឹកអុកស៊ីសែន,កាបូនឌីអុកស៊ីតនិងក៏ជាតាំប៉ុងផងដែរ ហើយអេម៉ូក្លូប៊ីនជាអ្នកបំពេញមុខងារទាំង៣នេះ។វាកើតពីឯកតារង៤(2α,2βចំពោះHbA)ហើយនីមួយកើតពីសមាសភាព៣គឺ៖protoporphyrin, Fe2+, និងក្លូប៊ីន(αβ)។ពេលFe2+ផ្សំជាមួយprotoporphyrinបង្កើតបានheme។បើសិនខ្វះឬខូចសមាសភាពណាមួយនឹងប៉ះពាល់ដល់ការសំយោគHb។ជាធម្មតា ករណីនេះកោសិកាឈាមក្រហមតែងតែតូចៗ(MCV)ហើយបរិមាណHbរបស់វាក៏ថយចុះដែរ(MCH):microcytic hypochromic anemia

Megaloblastic Anemia Due to Abnormalities in DNA Synthesis

ទម្រង់anemiaមួយចំនួនដែលមិនមានពីកំណើតអាចបណ្តាលពីការបឺតស្រូបសារធាតុចិញ្ចឹមឬមេតាបូលីសខុសប្រក្រតីនៃfolate cobalamine(vitamin B12)។ជាលិទ្ធផល ការសំយោគDNAត្រូវបានរាំងខ្ទប់ហើយវដ្តកោសិកាថយល្បឿនកំឡុងerythropoiesis។ទោះយ៉ាងណា ការសំយោគអេម៉ូក្លូប៊ីននៅដំណើរការដដែលដូច្នេះធ្វើឲ្យerythroblast រីកទំហំ(megaloblast)ហើយកោសិកាឈាមក្រហមដែលធំជ្រុលនិងរាងមូលចូលទៅក្នុងចរន្តឈាម(megalocyte:MCV>100fL)

Friday, December 12, 2014

Erythrocyte Turnover: Abnormalities, Compensation, and Diagnosis


ការផលិតនិងបម្លែងឯកទេសនៃកោសិកាឈាមក្រហមតាំងពីកោសិកាមេរហូតដល់ពេញលក្ខណៈត្រូវប្រើពេលប្រហែលមួយសប្តាហ៍។រយៈពេលនេះអាចថយចុះមកត្រឹមបីបួនថ្ងៃប៉ុណ្ណោះបើសិនមានការជំរុញerythropoiesisខ្លាំង,ឧទាហរណ៍៖មានការស្លាប់កោសិកាឈាមក្រហមច្រើនឬការហូរឈាម។
ដោយជាមធ្យមកោសិកាឈាមក្រហមអាចរស់នៅក្នុងperipheral bloodបានជាង១០០ថ្ងៃនាំឲ្យវិបត្តការ​
ផលិតគ្រាប់ឈាមរយៈពេលខ្លីមិនអាចកត់សម្គាល់ដឹងឡើយ ប៉ុន្តែការបាត់បង់កោសិកានេះកាន់តែច្រើនធ្វើឲ្យ
anemiaកាន់តែលឿន។​ផ្ទុយទៅវិញ,neutrophilដែលមានការផលិតយូរតែអាចរស់បានប្រហែល១០ម៉ោងបុណ្ណោះ, neutropenia បើសិនវិបត្តនៃការផលិត​​​​​​​​​​​​​​​​​​​​
ភ្លាមៗណាមួយកើតឡើង ប៉ុន្តែមិនមែនដោយសារការបាត់បង់កោសិកានោះឡើយ។

Tuesday, December 9, 2014

ភាពធាត់និងវិបត្តនៃការបរិភោគ

មានប្រព័ន្ធមួយចំនួនដែលទទួលខុសត្រូវក្នុងការរក្សាលំនឹងទំងន់ខ្លួនហើយដែលនីមួយៗត្រូវស្ថិតនៅក្រោមការគ្រប់គ្រងពីអ៊ីប៉ូតាឡាមុស ឧទាហរណ៍ventromedial nucleusជាមណ្ឌលនៃភាពឆ្អែតឯផ្នែកចំហៀងរបស់វាគឺសម្រាប់ការឃ្លាន។​វដ្តរក្សាលំនឹងនេះគឺជាlipostatic mechanism:ម៉ាសខ្លាញ់រាងកាយត្រូវបានសម្គាល់លើមូលដ្ឋានសារធាតុដែលបានបញ្ចេញដោយកោសិកាខ្លាញ់(អាចជាleptin)និងតំណបត្រឡប់(feedback loop)មួយដែលរក្សាម៉ាសខ្លាញ់នេះឲ្យនៅថេរពេលមានបម្រែបម្រួលក្នុងការឃ្លាននិងសកម្មភាពរាងកាយ។ដូច្នេះហើយពេលគេវះកាត់យកខ្លាញ់ចេញវានឹងត្រូវបំពេញមកវិញយ៉ាងឆាប់រហ័ស។

Monday, December 8, 2014

Hypothermia, Cold injury


បើសិនមានការធ្លាក់ចុះសីតុណ្ហភាពមជ្ឈឹមដល់កម្រឹតគ្រោះថ្នាក់ នោះការផលិតកម្តៅដើម្បីរក្សាលំនឹងកើតឡើងភ្លាមដោយការញាក់សាច់ដុំនិងការធ្វើចលនា។ជាធម្មតាការធ្លាក់ចុះនេះមិនមានកម្រឹតខ្លាំងក្លាឡើយដោយសារកាលណាត្រជាក់យើងតែងបញ្ចេញសកម្មភាព       ផ្សេងៗទៅតាមកាលៈទេសៈ ដូចជាបាំងខ្យល់,ពាក់អាវថែម,ឬងើបចេញពីទឹកជាដើម។បើសិនមិនមានសកម្មភាពណាមួយតប​ត​ដោយសារលក្ខណ្ឌជីវសាស្ត្រឬមិនយល់ដឹងពីគ្រោះថ្នាក់ដែលអាចកើតឡើង,មានភាពមិនប្រក្រតីនៃមេតាបូលីស, អ័រម៉ូនឬសសៃប្រសាទនោះ hyperthermiaនឹងលេចឡើង គឺសីតុណ្ហភាពមជ្ឈឹមធ្លាក់ទាបជាង៣៥អង្សា។

Sunday, November 30, 2014

Hyperthermia, Heat injuries

ពេលអ្នកធ្វើសកម្មភាពខ្លាំងក្លា(ផលិតកម្តៅច្រើន)ឬស្ថិតក្នុងបរិយាកាសក្តៅខ្លាំង យន្តការរក្សាលំនឹងកម្តៅមិនមានប្រសិទ្ធភាពទៀតឡើយពិសេសពេលខ្វះទឹកនិងសំណើមបរិយាកាសខ្លាំង។ផ្ទុយពីករណីគ្រុន ពេលនេះសីតុណ្ហភាពមជ្ឈឹមក្នុងខ្លួនមិនអាចរក្សានៅកម្រឹត៣៧អង្សាបានទៀតឡើយ។
ពេលអ្នកឈរត្រង់ ការរីកសសៃឈាមដោយសារកម្តៅធ្វើឲ្យឈាមមួយចំនួនផ្តុំនៅជើង ហើយបរិមាណ  ធាតុរាវក្រៅកោសិកាថយចុះដោយសារការបែកញើស។ជាលិទ្ធផល អត្រាបាញ់ឈាមចេញនៃបេះដូង(cardiac output)ថយចុះ ហើយសម្ពាធឈាមក៏ថយចុះ ពិសេសដោយសារការរីកសសៃឈាមក្រោមស្បែកបន្ថយperipheral vascular resistance។ ទោះសីតុណ្ហ-ភាពមជ្ឈឹមទាបជាង៣៩អង្សាក៏ដោយ ការខ្សោយអស់កម្លាំង,វិលមុខ,ចង្អោរនិងបាត់ស្មារតីអាចកើតឡើងដោយសារការធ្លាក់ចុះសម្ពាធ-ឈាម(heat collapse)។សម្ពាធឈាមអាចកើនឡើងវិញពេលអ្នកដេកនិងក្រោយពីបានផឹកទឹក។

គ្រុន

គោលដៅនៃលំនឹងសីតុណ្ហភាពគឺដើម្បីរក្សាសីតុណ្ហភាពមជ្ឈឹមក្នុងរាងកាយឲ្យនៅកម្រិត៣៧ដឺក្រេ(អាចប្រែប្រួលនៅពេលថ្ងៃ)។​ផ្ទុយនឹងការលើសកំដៅអកម្ម(passive hyperthermia),កម្រឹតកំណត់(set level)បានកើនឡើងក្នុងពេលគ្រុនហើយយន្តការរក្សាកំដៅត្រូវឆ្លើយតបវិញដើម្បីរក្សាលំនឹង។យន្តការនេះអាចកត់សម្គាល់បានពេលមានការគ្រុន ព្រោះការកើនឡើងភ្លាមៗនៃកម្រឹតកំណត់ធ្វើឲ្យថយចុះនៃការបាត់បង់កំដៅដោយការថយចុះចរន្តឈាមក្រោមស្បែក ស្បែកចុះត្រជាក់(ធ្វើឲ្យអ្នកមានអារម្មណ៍រងា)។បន្ថែមពីនេះ ការផលិតកំដៅ​   កើនឡើងដោយសារការញាក់។វាត្រូវបន្តរហូតដល់កម្រឹតកំណត់ធ្លាក់មកធម្មតាវិញ។នៅពេលគ្រុនធ្លាក់ចុះ កម្រឹតកំណត់ក៏ធ្លាក់ចុះ​ ដូច្នេះពេលនេះកម្រឹតសីតុណ្ហភាពមជ្ឈឹមហាក់ខ្ពស់ខ្លាំងហើយចរន្តឈាមក្រោមស្បែកកើនឡើងធ្វើឲ្យអ្នកមានអារម្មណ៍ក្តៅនិងបែកញើស​សស្រាក់។

Sunday, October 19, 2014

ការចាស់និងអាយុសង្ឃឹមរស់

ការចាស់ជាដំណើរធម្មតានិងមិនអាចចៀសផុតបាននិងបញ្ចប់ទៅដោយការស្លាប់។ខណៈអាយុសង្ឃឹមរស់មធ្យម កម្របាន១០ឆ្នាំណាស់កាលពី៥០ ០០០ឆ្នាំមុន និងប្រហែល២៥ឆ្នាំសម្រាប់ប្រជាជនរ៉ូមបុរាណ តែសព្វថ្ងៃគឺ៣៨ឆ្នាំសម្រាប់ប្រទេសសៀរ៉ាលីអូន និង ៨០ឆ្នាំក្នុងប្រទេសជប៉ុន។វាអាស្រ័យយ៉ាងខ្លាំងដោយការថយចុះអត្រាមរណៈកុមារនិងប្រសិទ្ធភាពនៃការព្យាបាល(ពិសេសចំពោះកូនក្មេង)ដែលធ្វើឲ្យអាយុសង្ឃឹមរស់នៃប្រជាជាតិប្រទេសឧស្សាហកម្មមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់ក្នុងកំឡុង១០០ឆ្នាំចុងក្រោយនេះ។​ជាលិទ្ធផល,ជំងឺមនុស្សចាស់ជាមូលហេតុចម្បងនៃការស្លាប់ដោយប្រហែល៥០%គឺជំងឺសសៃឈាមនិងបេះដូង ហើយ២៥%គឺជំងឺមហារីក។

Sunday, October 5, 2014

ឥទ្ធិពលនៃមហារីក

បើសិនចំណែកកោសិកាដោយអនាធិបតេយ្យកើតឡើងកោសិកាបន្តលូតលាស់ដោយមិនធ្វើការបម្លែង(dedifferention)។បើរឿងនេះកើតឡើងកោសិកាដែលប្រែប្រួលនឹងត្រូវសម្គាល់និងកម្ចាត់ចោលដោយប្រព័ន្ធភាពស៊ាំ។កោសិកាមហារីកដែលអាចគេចផុតពីការចាប់នេះបានដោយឧទាហរណ៍ៈវាបង្ហាញligandសម្រាប់កន្លែងទទួលCD95លើផ្ទៃភ្នាសរបស់វាហើយនាំឲ្យឡាំផូស៊ីតស្លាប់។ប្រព័ន្ធភាពស៊ាំចុះខ្សោយ(ឧទាហរណ៍ៈឆ្លងមេរោគHIV)ក៏ជួយឲ្យកោសិកាមហារីកគេចផុតពីការស្លាប់ដែរ។
បើកោសិកាមហារីកសាយកូន ដុំមហារីកវិវត្តហើយត្រឹមតែការពង្រីកខ្លួនក្នុងតំបន់គឺអាចនាំឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរបានហើយ។មហារីកខួរក្បាលអាចទៅជំនួសកន្លែងកោសិកាប្រសាទជិតខាងហើយបណ្តាលឲ្យប្រកាច់(epilepsy)ជាដើម។ដោយហេតុឆ្អឹងលលាដ៏ក្បាលប្រឆាំងការកើនចំណុះខួរក្បាលខ្លាំង,ហេតុនេះជាចុងក្រោយ មហារីកខួរក្បាលគំរាមកំហែងដល់អាយុជីវិតដោយសារកំណើនសម្ពាធក្នុងលលាដ៏ក្បាល។មហារីកទងស៊ួតអាចរារាំងការផ្គត់ផ្គង់ខ្យល់ទៅថង់ស៊ួត(alveoli)នាំឲ្យវាថយឬឈប់ដំណើរការ(collapse[atelctasis])

មហារីកដែលលូតលាស់ដោយមិនបម្លែងដ៏គួរឲ្យកត់សម្គាល់(markedly dedifferentiated tumors)មានសមត្ថភាពជ្រៀតចូលទៅជាលិកាដ៏ទៃបាន(metastasis)។វាអាចកើតឡើងបានដោយកោសិកាមហារីកត្រូវរំដោះខ្លួនពីចំណងជាមួយកាសិកាផ្សេងទៀត,ជ្រៀតតាមសសៃឈាមចូលក្នុងសរីរៈដ៏ទៃហើយបង្កើតអាណានិគមថ្មីនៅទីនោះ។ការចាកចេញពីកន្លែងដើមកោសិកាទាំងនេះត្រូវមានសមត្ថភាពធ្វើដំណើរ(migrate)និងបំបែករបាំងជាលិកា។ដំណាក់កាលបន្ទាប់អាចសម្រេចបានដោយការបញ្ចេញអង់ស៊ីមរំលាយប្រូតេអ៊ីន  ដោយទប់ការសម្តែងឬសកម្មភាពនៃproteinase inhibitors។ពេលដែលកោសិកាមហារីកចូលដល់ក្នុងសសៃឈាមវាត្រូវជាប់គាំងក្នុងសសៃប្តូរ(capillary)។ដើម្បីចាកចេញពីចរន្តឈាមវាត្រូវតោងភ្ជាប់នឹងម៉ូលេគុលស្អិត(adhesion molecule)មួយចំនួនរបស់អង់ដូតេល្យូមហើយហែកចេញពីជញ្ជាំងសសៃឈាម។កំណើនទំហំមហារីកឬមេតាស្តាសត្រូការនូវសសៃឈាមទៅចិញ្ចឹមល្មមសម្រាប់ផ្គត់ផ្គង់អុកស៊ីសែននិងវត្ថុធាតុដើមឲ្យបានគ្រប់គ្រាន់។ការបង្កើតសសៃឈាមដែលភ្ញោចតាមរយៈអ្នកសម្របសម្រួលអាចត្រូវរារាំងដោយangiogenesis inhibitors(e.g.​ angiostatin, endostatin)។បើដុំមហារីកធំខ្លាំង ឈាមដែលកាន់តែច្រើនហូរកាត់ដុំមហារីកបង្កើនបន្ទុកចរន្តឈាម(increased cardiac output)
តម្រូវការថាមពលរបស់កោសិកាមហារីកច្រើនតែធ្វើឡើងដោយការបំបែកគ្លុយស៊ីតមិនត្រូវការអុកស៊ីសែនបើទោះជាមានអុកស៊ីសែន​​ គ្រប់គ្រាន់ក៏ដោយហើយថាមពលដែលទទួលបានក្នុង១ម៉ូលគ្លុយកូសមានត្រឹម៥%នៃការបំបែកដោយមានការចូលរួមពីអុកស៊ីសែន​ប៉ុណ្ណោះ។ជាលិទ្ធផលគឺធ្វើឲ្យមានកង្វះជាតិស្ករក្នុងឈាមនិងលើសជាតិអាស៊ីត(acidosis)កង្វះជាតិស្ករក្នុងឈាមភ្ញោចឲ្យមានការបញ្ចេញគ្លុយកាកុង,អេពីនេព្រីននិងគ្លុយកូគ័រទីកូអ៊ីតដែលបង្ករការបំបែកខ្លាញ់និងប្រូតេអ៊ីន។ចុងក្រោយធ្វើឲ្យអ្នកជំងឺស្រកទំងន់(tumor cachexia)។ជួនកាលកោសិកាមហារីគអាចដាស់ការកកឈាមឬរំលាយសារធាតុសសៃ(fibrinolysis)នាំឲ្យមានកំណកឬការបាត់បង់ឈាមកើតឡើង។ការហូរឈាម,ការប្រើប្រាស់ដែកច្រើននៃកោសិកាមហារីកនិងស្រកទំងន់ខ្លាំងក្លាជាទូទៅធ្វើឲ្យមានanemia
មហារីកតែងបង្កភាពមិនប្រក្រតីដោយកំណើនយ៉ាងគំហ៊ុកនៃសកម្មភាពtissue-specificឬដោយបង្កើតសកម្មភាពnon tissue-specificថ្មីៗ។ដូចនេះមហារីកទៅលើកោសិកាplasma-cellតែងបង្កើតនូវអង្គបដិប្រាណមិនប្រក្រតីដែលទៅបំផ្លាញសរីរៈនានាមាន​តម្រងនោមជាដើម។ដោយការបម្លែងខ្លួនវា កោសិកាមហារីកក៏បង្កើតផងដែរនូវប្រូតេអ៊ីនដែលប្រឆាំងការករកើតអង្គបដិប្រាណរបស់​  រាងកាយ។អង្គបដិប្រាណដែលប្រឆាំងឬបង្កើតដោយកោសិកាមហារីកអាចរាំងខ្ទប់ផ្លូវអ៊ីយ៉ុង(ionic channels)និងកន្លែងទទួល(receptors)ដែលនាំឲ្យមានការខ្សោយសាច់ដុំ(myasthenia)ជាដើម។
ត្រឹមជាដុំមហារីកតូចៗនៃជាលិកាអង់ដូគ្រីននិងមិនអង់ដូគ្រីន(ពិសេសមហារីកកោសិកាទងសួតតូចៗ)តែងបង្កភាពមិនប្រក្រតីនៃអ័រម៉ូនយ៉ាងខ្លាំង។កំណើនការបញ្ចេញអ័រម៉ូនអាចនាំឲ្យមានភាពមិនប្រក្រតីជាច្រើនដូចជា៖កំណើនសម្ពាធឈាម,លើសជាតិទឹកអ៊ីប៉ូតូនិក,កាតាបូលិស,acromegaly,ខ្វះជាតិស្ករក្នុងឈាម,ពុកឆ្អឹង,លើសកាល់ស្យូមក្នុងឈាមនិងគ្រួសតម្រងនោម,លើសគ្រាប់ឈាម(polycythemia),អ៊ីពែទីរូអ៊ីត,លេចចេញលក្ខណៈភេទបុរស(virilization),លេចទឹកដោះ,រាគនិងដំបៅក្រពះ។​    
ម្យ៉ាងទៀតអ័រម៉ូនត្រូវបានគេប្រើសម្រាប់វិនិច្ឆ័យសម្គាល់មហារីកផងដែរ,ឧទាហរណ៍៖កាល់ស៊ីតូនីន(មហារីកក្រពេញទីរ៉ូអ៊ីតកណ្តាល),​choriongonadotropin(មហារីកពងស្វាស...)និងACTH(មហារីកសួត)។

ការស្លាប់នៃកោសិកាមហារីកបញ្ចេញនូវប៉ូតាស្យូមនាំឲ្យលើសប៉ូតាស្យូមក្នុងឈាមហើយការបំបែកអាស៊ីតនុយក្លេអ៊ិកនាំឲ្យលើស​អ៊ុយរ៉េ​ក្នុងឈាម។

ការវិវត្តន៍នៃកោសិកាមហារីក

ជាធម្មតាចំណែកកោសិកាសម្របខ្លួនបានយ៉ងល្អតាមរយៈការបញ្ចញនូវភ្នាក់ងារលូតលាស់ក្នុងតំបន់ដើម្បីបំពេញតម្រូវការជាក់លាក់របស់កោសិកា។ភ្នាក់ងារលូតលាស់(GFs)ភ្ញោចកន្លែងទទួលនៃភ្នាសកោសិកាដែលទាំង មានឬភ្ញោចសកម្មភាព ទីរ៉ូស៊ីនគីណាស។ដោយមានការជួយពីប្រូតេអ៊ីនសម្របសម្រួល(GRB2),ភ្នាក់ងារបណ្តូរGDP/GTP(SOS)ភ្ជាប់ខ្លួនទៅនឹងសំណល់ផូស្វូទីរ៉ូស៊ីនបន្ទាប់មកដាស់សកម្មភាពប្រូតេអ៊ីនតូច Ras។បន្ទាប់មក តាមរយៈserine/threonine kinase Raf ភ្ញោចបណ្តាក់សញ្ញា១​(mitogen-activated protein kinase cascade[MAPK cascade])ឲ្យដាស់សកម្មភាពភ្នាក់ងារកត់ចម្លង នាំឲ្យមានការសម្តែងនៃសែន សំខាន់សម្រាប់ចំណែកកោសិកា។ភ្នាក់ងារកត់ចម្លងសំខាន់ៗរួមមាន៖Fos, Jun, Myc, Myb, Rel, E2F, និងDP1អ័រម៉ូនទីរ៉ូអ៊ីតភ្ជាប់នឹងកន្លែងទទួលលើណ្វៃយ៉ូ(ErbA),បន្ទាប់មកhormone/receptor complexផ្តល់នូវការសម្តែងសែននិងចំណែកកោសិកា។
យន្តការដែលផ្តល់ការសាយកូនត្រូវរារាំងដោយភ្នាក់ងារទប់ការលូតលាស់(growth-inhibiting factors)ដែលធម្មតាវាបញ្ឈប់ចំណែកកោសិកា។វាបញ្ចេញសកម្មភាពពេលដែល ឧទាហរណ៍ៈកោសិកាផ្ទុកDNAខូច ហើយចំណែកកោសិកាអាចនាំឲ្យកើតកោសិកាកូនដែលខូច។ឧទាហរណ៍មួយនៃភ្នាក់ងារទប់ការលូតលាស់គឺRetinoblastoma protein(Rb) ដែលភ្ជាប់នឹងភ្នាក់ងារកត់ចម្លងE2F និងDP1​ហើយដាស់សកម្មភាពពួកវា។សម្រាប់ផ្នែកRbត្រូវបានរក្សាឲ្យនៅអសកម្មដោយបណ្តុំcylcin EនិងគីណាសCDK2(E-CDK2)រួមនិងបណ្តុំcyclin DនិងគីណាសCDK4(D-CDK4)។នេះជាវិធីដែល E-CDK2និង D-CDK4ផ្តល់នូវចំណែកកោសិកា តែឥទ្ធិពលវាត្រូវលប់ដោយp21-proteinដែលស្តែងឡើងក្រោមឥទ្ធិពលភ្នាក់ងារកត់ចម្លងp53។បន្ទាប់មកចំណែកកោសិកានឹងត្រូវររាំង។
សែនមហារីក(oncogene)អាចកើតឡើងតាមរយៈមុយតាស្យុងនៃសែនពាក់ព័ន្ធនឹងការសាយកូនproliferation-relevant genesប្រតេអ៊ីនមហារីក(oncoprotein)ដែលបានពីសែនមហារីកគឺសកម្មដោយមិនត្រូវការរំញោចសរីរៈ(physiologic stimulation)ហើយអាចបង្កមីតូសដោយឯករាជ្យពីភ្នាក់ងារលូតលាស់សរីរៈ។ប្រូតេអ៊ីនមហារីកមានដូចជា៖
- ភ្នាក់ងារលូតលាស់ដែលបង្កើតដោយកោសិកាមហារីកហើយភ្ញោចខ្លួនឯងឲ្យធ្វើចំណែក(ឧទាហរណ៍ៈSis,បំណែករបស់PDGF)
-
កន្លែងទទួលសម្រាប់អ័រម៉ូនទីរ៉ូអ៊ីត(ErbA)
-
កន្លែងទទួលសម្រាប់ភ្នាក់ងារលូតលាស់(e.g.ErbB សម្រាប់EGF,និងFmsសម្រាប់monocyte-colony-stimulating factor)
-
ទីរ៉ូស៊ីនគីណាស(e.g.,Abl, Src, Fes)
-
សេរីន/ត្រេអូនីន គីណាស(e.g.,Raf, Mos)
-
ប្រូតេអ៊ីនតូចៗ(Ras)-ភ្នាក់ងារកត់ចម្លង(Fos, Jun, Myc, Myb, Rel)ឧទាហរណ៍ៈការបញ្ឈប់សកម្មភាពRasត្រូវជំរុញដោយGTPase-activatingprotein (GAP)។មុយតាស្យុងមួយចំនួននៃRasធ្វើឲ្យវាលែងស្គាល់GAPហើយRasនៅតែសកម្មដដែល។
ម្យ៉ាងទៀតមុយតាស្យុងក៏អាចផលិតប្រូតេអ៊ីនទប់ការសាយកូនមិនប្រក្រតី ដូច្នេះការបាត់បង់Rbp53ធ្វើឲ្យមានចំណែកកោសិកាយ៉ាងអនាធីបតេយ្យ។លើសពីនេះ p53មិនប្រក្រតីរារាំងដល់អាប៉ុបតូស។
មុយតាស្យុងអាចបង្កដោយសរធាតុគីមីឬកាំរស្មី ខណៈវិបត្តនៃការជួសជុលDNAសម្រួលដល់ការកើតឡើងមុយតាស្យុង។កោសិកាងាយរងមុយតាស្យុងកំឡុងចំណែកកោសិកាមានន័យថាជាលិកាដែលតែងធ្វើការសាយកូនប្រឈមនឹងមុយតាស្យុងខ្លាំងជាងជាលិកាដែលបានបម្លែងពេញលេញ(fully differentiated tissue)។នេះជាការពិតជាក់ស្តែងមួយដែល ការរលាកនិងរបួសជាលិកាភ្ញោចឲ្យមានចំណែកកោសិកា។មុយតាស្យុងដែលនាំដល់មហារីកក៏អាចតំណពូជដែរ។ចុងក្រោយ គឺវីរុសអាចនាំសែនមហារីកចូលទៅក្នុងកោសិកាឬជំរុញការរីកសាយកោសិកាមហារីកដោយខ្ទប់សកម្មភាព(p53, Rb)ឬដាស់សកម្មភាព(Bcl2..)នៃប្រូតេអ៊ីនរបស់កោសិកាដែលវាស្នាក់នៅ(host-specific proteins)
មុយតាស្យុងតែមួយគឺមិនគ្រប់គ្រាន់សម្រាប់ការវិវត្តមហារីកឡើយត្រូវមានមុយតាស្យុងយ៉ាងហោច៣ឬ៤(sevral)កើតឡើងមុនពេលដែលកោសិកាបម្លែងជាកោសិកាមហារីកនោះ។អ្នកធ្វើឲ្យមហារីក(e.g.,phorbol ester)ផ្តល់នូវចំណែកកោសិកាមុយតាស្យុងហើយវិវត្តជាមហារីក ដូច្នេះមិនមែនមកពីកោសិកាមុយតាស្យុងខ្លួនឯងឡើយ។

ការស្លាប់នៃកោសិកាតាមកំណត់(apoptosis)

រៀងរាល់ថ្ងៃមានកោសិការាប់រយពាន់លានបានស្លាប់នឹងបានជំនួសវិញដោយកោសិកាដែលបានពីការធ្វើចំណែក។ផ្ទុយពីនេក្រូស អាប៉ុបតូសជាការស្លាប់ដោយមានការកំណត់ ហើយដូចទៅនឹងចំណែកកោសិកាដែរត្រូវបានគ្រប់គ្រងដោយយន្តកម្មសរីរៈដ៏វិចិត្រមួយ។វាជាអ្នកតម្រូវជាលិកាទៅនឹងបម្រែបម្រួលតម្រូវការ,កម្ចាត់ចោលកោសិកាដែលលើសកំឡុងការវិវត្តអំប្រ៊ីយ៉ុង​ និងកម្ចាត់ចោលកោសិកាគ្រោះថ្នាក់ដូចជាកោសិកាមហារីក,កោសិកាឆ្លងរោគ,កោសិកាភាពស៊ាំដែលប្រឆាំងអង់ទីសែនរាងកាយខ្លួនឯង។
អាប៉ុបតូសត្រូវសម្របសម្រួលដោយបណ្តាក់សញ្ញាមួយៈprotein-cleaving caspases activate sphingomyelinaseដែលបញ្ចេញសេរ៉ាមីតពីសsphingomyelin។ជាលិទ្ធផលមួយក្នុងចំណោមផ្សេងទៀតគឺការដាស់សកម្មភាពប្រូតេអ៊ីនGតូចៗ Ras និងRac,​ការបង្កើតស៊ុពែរអុកស៊ីតកាកំទេចមីតូកុងទ្រីជាមួយនិងការបញ្ចេញនូវ ស៊ីតូក្រូម សេ។តាមរយៈការដាស់ទីរ៉ូស៊ីនគីណាស,សេរ៉ាមីតរារាំងK+ channels,ដាស់សកម្មភាពClchannels,និងធ្វើឲ្យកោសិកាមានភាពអាស៊ីត។MAP kinase cascadeនិងកំហាប់Ca2+ក្នុងកោសិកាក៏សខាន់សម្រាប់ដែរក្នុង អាប៉ុបតូស។អាប៉ុបតូសអាចត្រូវជំរុញដោយសែនមួយចំនួន(bax...)ឬត្រូវរារាំងដោយសែនមួយចំនួនផ្សេងទៀត(bcl2...)។ចុងក្រោយបំផុត,​ការដាស់សកម្មភាព endonucleaseនាំដល់ការកាត់បំបែក DNAជាកង់ៗ,កោសិកាបាត់បង់អេឡិចត្រូលីតនិងorganic osmolytes,ប្រូតេអ៊ីនត្រូវបំបែកហើយកោសិការួមស្វិតនិងបែកខ្ចាត់ខ្ចាយជាបំណែកតូចៗដែលម៉ាក្រូផាសងាយចាប់យកបាន។នេះជាវិធីដែលកោសិការលាយទៅដោយមិនមានបន្សល់ទុកម៉ាក្រូម៉ូលេគុល,ដូចនេះក៏មិនមានការរលាកដែរ។
អាប៉ុបតូសគឺបង្កដោយ​,ឧទាហរណ៍៖ TNF-αគ្លុយកូគ័រទីកូអ៊ីត,កាដាស់សកម្មភាពកន្លែងទទួលCD95(Fas/Apo1)ឬការថយចេញនៃភ្នាក់ងារលូតលាស់។ការខូចDNAជំរុញអាប៉ុបតូសតាមរយៈប្រូតេអ៊ីនp53 (p53-protein)​​​​ក្នុការស្ទះឈាម(ischemia​)​,​កោសិការងគ្រោះជួនកាលបញ្ចេញកន្លែងទទួលCD95ដូច្នេះវាប្រឈមនឹងអាប៉ុបតូសហើយ។តាមរយៈវិធីនេះវាអាចគេចផុតពីការស្លាប់ដោយនេក្រូស,ដូចនេះយ៉ាងហោចណាស់វាការពារមិនឲ្យលេចចេញម៉ាក្រូម៉ូលេគុលពីក្នុងកោសិកាដែលនឹងនាំឲ្យរលាកនោះដែរ។
កំណើនអាប៉ុបតូសមិនប្រក្រតីអាចកើតឡើងដោយសារមាន៖អ្នកសម្របសម្រួលឲ្យមានអាប៉ុបតូសដ៏មានប្រសិទ្ធភាពក្នុងតំបន់,​ការស្តែងឡើងមិនត្រឹមត្រូវនៃកន្លែងទទួលឬរំញោចអាស្រ័យកន្លែងទទួលរបស់បណ្តាក់សញ្ញា។ហេតុការណ៍នេះអាចបណ្តាលមកពីការស្ទះឈាម,ជាតិពុល,ការស្វិតកោសិកាដោយសម្ពាធអូស្មូសខ្លាំងក្លា,កាំរស្មី,ឬការរលាក(ការឆ្លងរោគ,ជំងឺស្វ័យប្រព័ន្ធការពារ[auto-immune disease])។ជាលិទ្ធផលធ្វើឲ្យមានការស្លាប់មិនសមរម្យនៃកោសិកាដែលមានតួនាទីសំខាន់ៗនិននាំឲ្យខ្សោយសរីរៈ។ដោយវិធីនេះហើយដែលេអាប៉ុបតូសនឹងៈ៖ មិនទទួលយកជាលិកាផ្សាំ(transplant rejection),ការថយចុះកោសិកាប្រសាទ(Parkinson’s or Alzheimer’s disease,amyotrophic lateral sclerosis,quadriplegia,multiple sclerosis)រួមទាំងការស្លាប់កោសិកា៖ថ្លើម(ខ្សោយថ្លើមដោយសារ ជាតិពុល,ស្ទះឈាមឬលាក),​ កោសិកាBនៃលំពែង(ទឹកនោមផ្អែមប្រភេទ១),កោសិកាដើមនៃគ្រាប់ឈាមក្រហម (aplastic anemia) និងឡាំផូស៊ីត(ខ្សោយប្រព័ន្ធភាពស៊ាំៈឆ្លងHIV...)
ការថយចុះអាប៉ុបតូសខុសប្រក្រតីនាំឲ្យលើសចំនួនកោសិការងគ្រោះ(affected cells)។ក្នុងចំណោមមូលហេតុជាច្រើននោះមានវិបត្តិតម្រឹមតម្រូវក្រពេញបញ្ចេញក្នុងឬប៉ារ៉ាគ្រីន,វិបត្តិសែន ឬការឆ្លងវីរុស(ឧទាហរណ៍ៈepstein-barr virus)។វាប្រឆាំងនិងអាប៉ុបតូសធម្មតាដោយពន្លើសantiapoptically effective growth factorsតាមរយៈបង្កើនការស្តែងឡើងនៃBcl2 ឬបន្ថយការស្តែងឡើងនៃ​​p53CD95 ligand។អវត្តមាននៃអាប៉ុបតូសលើកោសិកាឆ្លងរោគនឹងបន្តនិរន្តរភាពនៃការឆ្លងរោគ។កោសិកាដែលគេចផុតពីអាប៉ុបតូសអាចវិវត្តទៅជាកោសិកាមហារីក។កង្វះអាប៉ុបតូសលើកោសិកាប្រព័ន្ធភាពស៊ាំដែលនាំឲ្យមានការប្រឆាំងកោសិការាងកាយខ្លួនឯងជាមូលហេតុមួយនៃជំងឺស្វ័យប្រព័ន្ធភាពស៊ាំ។លើសពីនេះ ការលើសចំនួនកោសិកានាំឲ្យការបំពេញមុខងារមិនប្រក្រតី ឧទាហរណ៍ៈការផលិតប្រូសេស្តេរ៉ូនជានិរន្តនៃអង្គលឿង។ កង្វះអាប៉ុបតូសក៏បណ្តាលឲ្យអំប្រីយ៉ុងលូតលាស់ខុសប្រក្រតីដែរ​(ម្រាមព្រែក)

ការស្លាប់នៃកោសិកាដោយ នេក្រូស

ការរស់រាននៃកោសិកាអាស្រ័យលើការរក្សាបាននូវចំណុះនិងមជ្ឍដ្ឋានខាងក្នុងកោសិកា។ពេលដែលភ្នាសកោសិកាជ្រាបទឹកខ្លាំង ហើយទឹកធ្វើដំណើរទៅតាមបម្រែបម្រួលអូស្មូស,​ ដូចនេះកោសិកាពឹងលើលំនឹងអូស្មូសដើម្បីរក្សាចំណុះរបស់ខ្លួន។ដើម្បីទប់ទល់នឹងកំហាប់ក្នុងកោសិកាដ៏ខ្ពស់នៃប្រូតេអ៊ីន,​អាស៊ីតអាមីណេ,និងសារធាតុសរីរាង្គផ្សេងៗបាន កោសិកាត្រូវបន្ថយនូវកំហាប់អ៊ីយ៉ុងកោសិកា។វាអាចប្រព្រឹត្តទៅបានអាស្រ័យលើNa+/K+-ATPaseដែលរុញ Na+ចេញពីកោសិកានិងប្តូរយកបូតាស្យូមវិញ។តាមធម្មតាភ្នាសកោសិកាជ្រាបតិចតួចចំពោះសូដ្យូម តែជ្រាបខ្លាំងចំពោះប៉ូតាស្យូម,នាំឲ្យប៉ូតាស្យូមសាយចេញជាថ្មី។ការចេញរបស់ប៉ូតាស្យូមបង្កើតបាន ​ប៉ូតង់ស្យែលអវិជ្ជមាននាំឲ្យ អ៊ីយ៉ុងក្លរ ចេញពីកោសិកាដែរ។បណ្តូរអ៊ីយ៉ុងនេះ(ត្រូវការប្រើATP)បន្ថយកំហាប់​ សូដ្យូមនិងក្លររហូតដល់ប្រហែល២៣០មីលីអូស្មូស/លីត្រ ដែលច្រើនជាងកំណើនកំហាប់ប៉ូតាស្យូមក្នុងកោសិកា(ប្រហែល១៤០ មអ/)
ការថយចុះកំហាប់សូដ្យូមក្នុងកោសិកាដោយNa+/K+-ATPaseសំខាន់មិនត្រឹមតែ សម្រាប់កុំឲ្យហើមកោសិកាប៉ុណ្ណោះទេប៉ុន្តែបម្រែបម្រួលបម្រួលយ៉ាងខ្លាំងនៃកំហាប់សូដ្យូមនេះត្រូវបានប្រើជាស៊េរីដំណើរការដឹកជញ្ជូនផងដែរ(transport processes)។បណ្តូរ Na+/K+( Na+/Kexchanger)កំចាត់ចេញ H+មួយដូរយកNa+​មួយខណៈ បណ្តូរNa+/Ca2+កំចាត់ចេញ Ca2+ដូរយក Na+ដំណើរការដឹកជញ្ជូនដែលភ្ជាប់ដោយសូដ្យូមក៏អនុញាតិឲ្យមានការចាប់យកសកម្មនៃអាស៊ីតអាមីណេនិងគ្លុយកូសជាដើមចូលទៅក្នុងកោសិកា។ចុងក្រោយ បណ្តូរ ប៉ូល(Depolarization)អាចសម្រេចទៅបានដោយការចំហរច្រកទ្វារ Na+សម្រាប់រក្សាលំនឹងមុខងាររបស់កោសិការំញោច​​​,ឧទាហរណ៍ៈដំណើរការនិងការបញ្ជូនសញ្ញាក្នុងប្រព័ន្ធប្រសាទ និងបង្កើតការកន្ត្រាក់សាច់ដុំជាដើម។
ដោយសារសកម្មភាពដឹកជញ្ជូននិងច្រកទ្វារសូដ្យូមដឹកនាំសូដ្យូមចូលកោសិកាជាប់ជានិច្ច,វាក៏ត្រូវការជានិច្ចនូវសកម្មភាពរបស់​​Na+/K+-ATPaseដែរ។ការក្សាលំនឹងក្នុងកោសិកានេះអាចត្រូវរំខានបើសិនNa+/K+-ATPaseមានបញ្ហាដោយកង្វះATP (ischemia, hypoxia,hypoglycemia) នោះ។ការថយចុះK+ ក្នុងកោសិកានាំឲ្យ K+ ក្រៅកោសិកាមានកំណើនហើយភ្នាសកោសិកាត្រូវប្តូរប៉ូល។ជាលិទ្ធផល Cl-ចូលក្នុងកោសិកាធ្វើឲ្យកោសិកាហើម។ការណ៏នេះក៏អាចកើតឡើងដែរកាលណាការផ្គត់ផ្គង់ថាមពលមានបញ្ហា ការចូលនៃសូដ្យូមលើសពីសមត្ថភាពដឹកជញ្ជូនរបស់Na+/K+-ATPase។សារធាតុក្នុងកោសិកា(គ្លុយតាម៉ាត..)និងជាតិពុលក្រៅកោសិកា​​​​ជាច្រើន​(អុកស៊ីដង់..)បង្កើនការចូលនៃ Na+Ca2+តាមរយៈការដាស់សកម្មភាពច្រកទ្វាររបស់ពួកវា។
ការកើនកំហាប់ Na+ក្នុងកោសិកាមិនត្រឹមតែធ្វើឲ្យកោសិកាហើមប៉ុណ្ណោះទេ តែតាមរយៈ បណ្តូរ Na+/Ca2+មិនត្រេមត្រូវនាំឲ្យកំហាប់ Ca2+ក្នុងកោសិកាក៏កើនដែរ។ Ca2+ផលិតស៊េរីឥទ្ធិពលកោសិកាមួយជ្រៀតចូលទៅក្នុងមីតូកុងទ្រី រារាំងដំណកដង្ហើមមីតូកុងទ្រីនាំឲ្យមានកង្វះATP
ប្រសិនបើខ្វះអុកស៊ីសែន,មេតាបូលីសថាមពលត្រូវផ្លាស់ជាការបំបែកគ្លុយកូសគ្មានប្រើអុកស៊ីសែន។អាស៊ីតឡាក់ទិកដែលកើតឡើងនឹងបំបែកទៅជា ឡាក់តាត និងH+បណ្តាលឲ្យកើនអាស៊ីតក្នុងកោសិកា(acidosis)ដែលរាំងស្ទះដល់អង់ស៊ីមក្នុងកោសិកា,ជាលិទ្ធផល ការបំបែកគ្លុយកូសត្រូវបានរាំងខ្ទប់នាំឲ្យប្រភពATPដែលសេសសល់នឹងត្រូវប្រើអស់។
បើកង្វះថាមពលកាន់តែកើន កោសិកាកាន់តែប្រឈមនឹងគ្រោះថ្នាក់នៃអុកស៊ីតកម្មព្រោះយន្តកម្មដែលការពារកោសិកាប្រឆាំង អុកស៊ីដង់ (O2 radicals)ត្រូវពឹងលើATPកាប្រឈមបន្ទាប់គឺភ្នាសកោសិកាអាចត្រូវបំផ្លាញដោយពែរអុកស៊ីតកម្មលីពីត(lipid peroxidation)​ហើយម៉ាក្រូម៉ូលេគុលក្នុងកោសិកានឹងចេញទៅក្នុងលំហរចន្លោះកោសិកា។ដោយធម្មតា ប្រព័ន្ធភាពស៊ាំមិនដែលបានជួបទាក់ទងនឹងម៉ាក្រូម៉ូលេគុលក្នុងកោសិកាទេ ដូចនេះវាមិនប្រណីឡើយ។ប្រព័ន្ធភាពស៊ាំត្រូវបានដាស់ហើយប្រតិកម្មរលាកកើតឡើងធ្វើឲ្យកោសិកាខូចកាន់តែច្រើន។រយៈពេលមុនការស្លាប់កោសិកា(ដោយនេក្រូស)ព្រោះដាច់ការផ្គត់ផ្គង់ថាមពលអាស្រ័យលើវិសាលភាពនៃ Na+ដែលចូលក្នុងកោសិកា,ឧទាហរណ៏៖ចពោះសកម្មភាពនៃកោសិការំញោច ឬអត្រាដឹកចញ្ជូនរបស់កោសិកាអេពីតេល្យូម។នៅពេលvoltage-gated Na+ channelsរបស់កោសិការំញោចត្រូវបានដាស់ដោយបណ្តូរប៉ូលនៃភ្នាសកោសិកា,បណ្តូរប៉ូលនឹងបង្កើនល្បឿននៃការស្លាប់។

ភាពមិនប្រក្រតីនៃការចម្លងសញ្ញាក្នុងកោសិកា

ជាផ្លូវការ,អ័រម៉ូនមិនមានឥទ្ធិពលផ្ទាល់លើមុខងារកោសិកានោះទេ តែគឺតាមរយៈសញ្ញាបន្ទាប់បន្សំក្នុងកោសិកា(secondary​intracellular​​​ signals)ការចម្លងសញ្ញាទាំងនេះត្រូវបានរំខានដោយជំងឺមួយចំនួនហើយក៏អាចរងផលប៉ះពាល់ពីថ្នាំនិងជាតិពុលខ្លះផងដែរ។
អ័រម៉ូនខ្លះភ្ជាប់ខ្លួនទៅនឹង កន្លែងទទួលនៃភ្នាសកោសិកា។​ តាមរយៈ guanine nucleotide-binding protein( G proteins)​,​អន្តរកម្មរវាង hormone-receptorធ្វើឲ្យមានការបញ្ចេញអ្នកនាំសារទី២ (second messenger) ដែលមកចម្លងសញ្ញារបស់អ័រម៉ូនក្នុងកោសិកា។អ័រម៉ូន១អាចនាំឲ្យកើតឡើងនូវអ្នកនាំសារទី២ផ្សេងៗគ្នា អាស្រ័យកោសិកាគោលដៅ និង កន្លែងទទួលរបស់វា។​ ភាពមិនប្រក្រតីនានាអាចកើតឡើងបើសិនជា   ចំនួនកន្លែងទទួលថយចុះ ,​ ចំណងរបស់កន្លែងទទួលជាមួយអ័រម៉ូនខ្សោយ​ ឬការភ្ជាប់ទៅនឹងបណ្តាក់សញ្ញា (Signaling cascade) មិនត្រឹមត្រូវ។
G protein ជាម៉ូលេគុលធំ មានឯកតារង៣ (subunit)គឺ  α ,β និង ​ γ  នៅពេលអ័រម៉ូនភ្ជាប់ជាមួយកន្លែងទទួល,​ Guanosine 5’-triphosphate(GTP) បានភ្ជាប់នឹងឯកតារង α ដោយប្តូរបាន GDP បន្ទាប់មក ឯកតារង α​ ក៏ផ្តាច់ចេញពី ឯកតារង β ​ ឯកតារង α ដែលបានដាស់ឲ្យសកម្មតាមវិធីនេះនឹងត្រូវសំរាកវិញ (Inactivate)ដោយការដកផូស្វ័រ(Dephosphorylation) ពី GTPឲ្យទៅជា​GDP(ព្រោះGTPase)​ដូច្នេះវាអាចទៅភ្ជាប់នឹងឯកតារងទាំង២វិញបាន។
អ័រម៉ូនប៉ិបទីត(peptide hormone)យ៉ាងច្រើនប្រើប្រាស់cyclic adenosine monophosphate(cAMP)ជាអ្នកនាំសារទី២។ ដោយមានការជ្រោមជ្រែងពី Stimulating G protein (Gs)​ ធ្វើឲ្យ adenylyl cyclase(AC)សកម្ម ដូចនេះ cAMP​កើតឡើងកាន់តែច្រើន។ cAMPទៅដាស់ប្រូតេអ៊ីនគីណាសអា(protein kinase A) ដែលអាចភ្ជាប់ផូស្វ័រ(phosphorylate)របស់អង់ស៊ីម និងម៉ូលេគុលដំណឹកនាំ(transport molecule)​cAMPក៏ពាក់ព័ន្ធនិងការសម្តែងសែន(gene expression)ផងដែរតាមរយៈប្រូតេអ៊ីនគីណាសអា(PKA)និងផូស្វរីលកម្ម(phosphorylation)នៃcAMP-responsive element-binding protein(CREB)cAMPត្រូវបម្លែងទៅជាnoncylclic AMPដោយផូស្វូឌីអេស្ទែរ៉ាសក្នុងកោសិកានាំឲ្យបាត់សញ្ញា។អ័រម៉ូនខាងក្រោមនេះធ្វើសកម្មភាពតាមរយៈកំណើនកំហាប់cAMPក្នុងកោសិកា៖គ័រទីកូត្រូពីន(ACTH) លុយតូត្រូពីន(LH) ទីរ៉ូត្រូពីន(TSH) ប្រូឡាក់ទីន,សូម៉ាតូត្រូពីន,លីបេរីន(releasing hormones) និងស្តាទីន(release-inhibitinghormone)​មួយចំនួន,គ្លុយកាកុង,ប៉ារ៉ាទីរ៉ូអ៊ីត(PTH),កាល់ស៊ីតូនីន,អាឌីអ៊ុយរេទីន([ADH] Vreceptors)ហ្កាស្ត្រ៊ីន,សេក្រេទីន,​ប៉ិបទីតអាំងតេស្ទីណាល់វ៉ាសូអាក់ទីវ(VIP),អុកស៊ីតូស៊ីន,អាដេណូស៊ីន(Areceptor),សេរ៉ូតូនីន(Sreceptor)​,​​​                      ដូប៉ាមីន(D1 ​receptor),អ៊ីស្តាមីន(H2)​ និងប្រូស្តាក្លង់ឌីនដ៏មានឥទ្ធិពលមួយចំនួន។
អ័រម៉ូនប៉ិបទីត និងអ្នកនាំសញ្ញាប្រសាទ(neurotransmitters)មួយចំនួនដូចជាសូម៉ាទីន,អាដេណូស៊ីន(Areceptor)ដូប៉ាមីន(D2 receptor)សេរ៉ូតូនីន(S1α receptor),អង់ស្យូតង់ស៊ីន,និង​ អាសេទីលកូលីន(Mreceptor)ធ្វើសកម្មភាពរារាំង អាដេនីលីលស៊ីក្លាសដែលនាំឲ្យថយចុះកំហាប់ cAMP ក្នុងកោសិកាតាមរយៈប្រូតេអ៊ីន inhibiting G protein(Gi) តាមរយៈការភ្ជាប់ទៅនឹងកន្លែងទទួលផ្សេងគ្នា,អ័រម៉ូនខ្លះអាចបង្កើនកំហាប់cAMP(អេពីនេព្រីនៈβ-receptor, ដូប៉ាមីនៈDreceptor) បន្ថយវិញ(អេពីនេព្រីនៈ2 receptor, ដូប៉ាមីនៈDreceptor)
បណ្តាក់សញ្ញាcAMPអាចរងឥទ្ធិពលពី ថ្នាំនិងជាតិពុលដូចជា៖ ជាតិពុល (cholera toxin)របស់មេរោគរាគរូសVibrio choleraeនិងជាតិពុលផ្សេងទៀតទៅរារាំងមិនឲ្យឯកតារង αសំរាក(deactivate) ជាលិទ្ធផលគឺការដាស់សកម្មភាព ACនិង             cAMP-dependent Cl-channels​ គ្មានសណ្តាប់ធ្នាប់ធ្វើឲ្យ សូដ្យូមក្លរួបញ្ចេញទៅក្នុងផ្លូវអាហារមិនអាចគ្រប់គ្រងបានដែលជាហេតុនាំដល់ការរាគខ្លាំងក្លា។ ជាតិពុលរបស់មេរោគក្អកមាន់(Hemophilus pertussis)ទៅរាំងខ្ទប់(block)ប្រូតេអ៊ីន Giធ្វើឲ្យកើនកំហាប់cAMPតាមរយៈមិនអាចឃាត់ឃាំងACបាន(disinhibition of AC)ហ្វ័រស្កូលីន(Forskolin)ភ្ញោចផ្ទាល់លើAC​,​ ខណៈស្រឡាយហ្សង់ទីន(Xanthine derivatives)​មានតេអូហ្វ៊ីលីន(theophylline)​ជាដើម,រារាំងហ្វូស្វូឌីអេស្ទែរ៉ាស(phoshodiesterase)ដែលជាអ្នកបំបែកcAMP,ធ្វើឲ្យ កំហាប់cAMPកើនឡើង។ ស្រឡាយហ្សង់ទីនត្រូបានគេប្រើជាថ្នាំពង្រីកទងសួតក្នុងជំងឺហឺតផងដែរដោយសារវាបង្កើនកំហាប់cAMP
ក្រៅពីcAMP កាណូស៊ីនម៉ូណូផូស្វាតស៊ីគ្លិក(cGMP)ដើរតួជាអ្នកនាំសារក្នុងកោសិកា។វាកើតឡើងដោយ កានីលីលស៊ីក្លាស។ក្នុងចំណោមសារធាតុផ្សេងទៀត,Atrial natriuretic factor(ANF)និងអាសូតម៉ូណូអុកស៊ីត(NO)​ក៏មានសកម្មភាពតាមរយៈcGMPនេះដែរ។
អ្នកនាំសញ្ញាក្នុងកោសិកាផ្សេងទៀតរួមមាន៖ 1,4,5-inositol triphosphate(IP3), 1,3,4,5-inositol tetrakisphosphate​(IP4)​និងdiacylglycerol(DAG)។ផូស្វូលីប៉ាសសេ ដែលជាប់លើភ្នាសកោសិកា(PLC)​កាត់ផូស្វាទីឌីលីណូស៊ីតុល(IP2)ទៅជា IP3និងDAG ក្រោយពីវាត្រូវបានដាស់សកម្មភាពដោយប្រូតេអ៊ីន G0ប្រតិកម្មនេះបង្ករដោយ៖ អេពីនេព្រីន(α1), អាសេទីលកូលីន(Mreceptor), អ៊ីស្តាមីន(H1 receptor), អង់ទីឌីអ៊ុយរេទិក     (V1 receptor), ប៉ង់ក្រេអូស៊ីមីន(CCK), អង់ស្យូតង់ស៊ីន២, thyrotropin-releasing hormone(TRH), substance P, និងសេរ៉ូតូនីន(S1 receptor) IP3រំដោះCa2+ពីឃ្លាំងក្នុងកោសិកា។ការបញ្ចេញរបស់ឃ្លាំងនេះធ្វើឲ្យច្រកទ្វារកាល់ស្យូម(Ca2+​ channels)នៃភ្នាសចំហរ។ Ca2+ក៏អាចចូលក្នុងកោសិកាតាមរយៈច្រកទ្វារligand-gated Ca2+ផងដែរ។ Ca2+មួយផ្នែកភ្ជាប់នឹងកាល់ម៉ូឌុយលីន ហើយការដាស់សកម្មភាពcalmodulin-dependent kinase(CaM kinase)មានឥទ្ធិពលលើមុខងារកោសិកាជាច្រើនដូចជា៖ដំណឹកនាំរបស់អេពីតេល្យូម,ការបញ្ចេញអ័រម៉ូន,និងការសាយកូន(proliferation)របស់កោសិកា។ DAGទៅជួយជំរុញ(stimulate)ប្រូតេអ៊ីនគីណាសសេ(PKC)ដែលត្រូវបានដាស់សកម្មភាពដោយ Ca2+នោះ PKC បន្ទាប់មកតម្រឹមតម្រូវ(regulate)គីណាសផ្សេងទៀត,ភ្នាក់ងារកត់ចម្លង(transcription factors), និងឆ្អឹងកោសិកា(cytoskeleton)PKCក៏ដាស់សកម្មភាពបណ្តូរNa+/H+ដែលនាំឲ្យកើតមជ្ឈដ្ឋានបាស(alkalization)ក្នុងកោសិកានិងកើនចំណុះកោសិកា។មុខងារកោសិកាជាច្រើនដែលប៉ះពាល់តាមរបៀបនេះរួមមាន៖ មេតាបូលីស,សកម្មភាពច្រកទ្វារប៉ូតាស្យូម(K+ channel),និងចំណែកកោសិកា...
ការបង្កើតអ៊ីណូស៊ីតុលចេញពីអ៊ីណូស៊ីតុលម៉ូណូផូស្វាតត្រូវរារាំងដោយអង់ទីដេប្រេះសង់លីចូម(antidepressant​​ Li ) PKCត្រូការការដាស់សកម្មភាពដោយផ័របុលអេស្ទែរ(phorbol ester)​​ អាស៊ីតអារ៉ាស៊ីដូនិកដែលជាអាស៊ីតខ្លាញ់មិនឆ្អែតច្រើនផ្នែក(polyunsaturated)អាចត្រូវកាត់ចេញពីលីពីតភ្នាសកោសិកា (membrane lipids)រួមទាំង DAGដោយ ផូស្វូលីប៉ាស អា។ អាស៊ីតអារ៉ាស៊ីដូនិកខ្លួនឯងក៏មានឥទ្ធិពលលើកោសិកាខ្លះៗដូចជាទៅលើច្រកទ្វារអ៊ីយ៉ុង( ion channels)ប៉ុន្តែតាមរយៈសកម្មភាពរបស់ ស៊ីក្លូអុកស៊ីសែណាស​ វាអាចត្រូវបម្លែងជាប្រូស្តាក្លង់ឌីន និងត្រុំបុកសាន(thromboxane)ដែលសកម្មភាពរបស់ពួកវាមួយផ្នែកទៅដាស់សកម្មភាព អាដេនីលស៊ីក្លាស និងកានីលីលស៊ីក្លាស(guanylyl cylase)អាស៊ីតអារ៉ាស៊ីដូនិកក៏អាចបម្លែងទៅជា ឡឺកូទ្រីន (leukotrienes)ផងដែរដោយសារ លីប៉ូកស៊ីសែណាស(lipoxygenase) ប្រូស្តាក្លង់ឌីន និងឡឺកូទ្រីនមិនត្រឹមតែសំខាន់ក្នុងពេលមានរលាកនិងជាអ្នកនាំសារក្នុងកោសិកាប៉ុណ្ណោះទេតែក៏ជាអ្នកសម្របសម្រួល(mediator)ក្រៅកោសិកាផងដែរ។lipoxygenase inhibitors និងcycloxygenase-inhibitorsត្រូវបានគេប្រើញឹកញាប់សំរ៉ាប់ព្យាបាលដូចជា ប្រឆាំងរលាក (inhibitor of inflammation),​ និងកំណកផ្តុំផ្លាកែតជាដើមព្រោះវារារាំងកាកកើតឡឺកូទ្រីននិងប្រូស្តាក្លង់ឌីន។
អាំងស៊ុយលីននិងភ្នាក់ងារពន្លូតលាស់ជាច្រើនទៅដាស់សកម្មភាព ទីរ៉ូស៊ីនគីណាស ដែលបញ្ជូនឥទ្ធិពលកោសិកា​​(cellular effects)​​តាមរយៈ គីណាសផ្សេងៗ,អង់ស៊ីម,និងប្រូតេអ៊ីនដំណឹកនាំនាៗ។ទីរ៉ូស៊ីនអាចជាផ្នែកមួយនៃ​​កន្លែងទទួល​​ឬអាចភ្ជាប់ខ្លួនទៅនឹងកន្លែងទទួលពេលវាធ្វើការដាស់សកម្មភាព។គីណាសច្រើនតែធ្វើសកម្មភាពដោយភ្ជាប់ផូស្វ័រទៅនឹងគីណាសផ្សេងទៀតដែលនាំឲ្យមានបណ្តាក់គីណាស(kinase cascade)។ដូចនេះMitogen-activated protein kinase(​​MAP kinase)ត្រូវដាស់ដោយគីណាសផ្សេងមួយទៀត(MAP kinase kinase)៕សកម្មភាពដ៏រហ័សបែបនេះធ្វើឲ្យកើនឡើងសញ្ញាកោសិកាដូចបាក់ភ្នំទឹកកក។ p-38 kinase និងJun kinaseដែលតម្រឹមតម្រូវការសម្តែងនៃសែនតាមរយៈភ្នាក់ងារកត់ចម្លងត្រូវបានដាស់សកម្មភាពតាមបណ្តាក់សកម្មភាពបែបនេះដែរ។ម៉ូលេគុលផ្តល់សញ្ញាដ៏ទៃទៀតដូចជា ប្រូតេអ៊ីនGតូចៗ(p21 Ras)ឬភ្នាក់ងារដំណឹកនាំ(e.g. c-Jun, c-Fos, c-Myc, NFkB, AP-1)មានសារៈសំខាន់ណាស់ សម្រាប់ការផ្ទេរសញ្ញានៃភ្នាក់ងារពន្លូតលាស់និងការកំណត់អាយុស្លាប់របស់កោសិកា។     មុយតាស្យុង​ នៃសែនសម្រាប់ភ្នាក់ងារពន្លូតលាស់,ទីរ៉ូស៊ីនគីណាសJun, Ras  Mycទៅជាសែនមហារីក(oncogenes)​អាចធ្វើឲ្យមានការសាយកូនដោយស្វ័យ័តមានន័យថាជាការលូតលាស់កោសិកាមហារីក។​ អ្នកសម្របសម្រួល(e.g. tumor​ necrosis factor[TNF]និងCD95[Fas/Apo1] ligand)ទៅដាស់សកម្មភាពacid sphingomyelinase​ដែលបង្កើតសេរ៉ាមីតចេញពីsphingomyelinសេរ៉ាមីតបង្កជាស៊េរី នៃឥទ្ធិពលកោសិកា(ការដាស់small G protein),នៃគីណាស,​នៃផូស្វាតាស,កាស្ប៉ាស(caspase),មានន័យថាគឺប្រូតេអាសដែលកាត់ប្រូតេអ៊ីនត្រង់ចំណុចcystein-aspartateឥទ្ធិពលសេរ៉ាមីតសំខាន់ក្នុងបន្ទេរសញ្ញានៃកោសិកាដែលស្លាប់តាមកំណត់។               ​    អ័រម៉ូនស្តរ៉ូអ៊ីត(អាល់ដូស្តេរ៉ូន)ជាធម្មតាមិនមានសកម្មភាពតាមរយៈកន្លែងទទួលនៅលើភ្នាសកោសិកាទេតែឆ្លងកាត់ភ្នាសដោយងាយព្រោះវារលាយក្នុងលីពីត,​ហើយបន្ទាប់មកភ្ជាប់ទៅប្រូតេអ៊ីនអ្នកទទួលក្នុងកោសិកា(ក្នុងស៊ីតូប្លាសឬណ្វៃយ៉ូ)​ hormone-receptor complexភ្ជាប់ខ្លួនទៅDNAរបស់ណ្វៃយ៉ូកោសិកាហើយតម្រឹមតម្រូវការសំយោគប្រូតេអ៊ីន។​