Showing posts with label news. Show all posts
Showing posts with label news. Show all posts

Wednesday, February 3, 2016

តើអ្វីជាអ្នកកំណត់ cardiac output (CO) ជាចម្បង?

CO​ គឺជាបរិមាណឈាមដែលបាញ់ចេញពីថតក្រោមបេះដូងក្នុងមួយឯកតារយៈពេល។
វាកំណត់ដោយបរិមាណឈាមដែលដែលបាញ់ចេញកំឡុងពេលថតក្រោមបេះដូងកន្រ្តាក់
 (stroke volume: SV) និងចំនួនចង្វាក់បេះដូង (heart rate: HR), ​ គេសសេរ CO = HR × SV​ ។ចង្វាក់បេះដូងអាចប្រែប្រួលដោយកត្តាជាច្រើន ប៉ុន្តែសំខាន់គឺប្រព័ន្ធប្រសាទស្វ័យប្រវត្តិ (autonomic nervous system)។
ថ្នាំ Beta blockers អាចបញ្ចុះ CO ដោយវាបន្ថយការកន្ត្រាក់និងចង្វាក់បេះដូង។

សម្គាល់៖​ ក្រៅតែពីមុខងារ negative inotropic, ពពួកថ្នាំ cardioselective calcium channel blockers (verapamil, diltiazem) ក៏បន្ថយចង្វាក់បេះដូងដែរតាមរយៈការបន្ថយចរន្តអគ្គិសនីបេះដូងដែលឆ្លងកាត់​ AV node

1. តើកត្តាអ្វីជាអ្នកកំណត់សម្ពាធឈាមអាទែរ(arterial blood pressure)?

មធ្យមនៃសម្ពាធឈាម(mean arterial pressure: MAP)ត្រូវបានកំណត់ដោយបរិមាណឈាម
ដែលបាញ់ចេញពីបេះដូងទៅក្នុងអាទែរក្នុងមួយឯកតារយៈពេល(cardiac output: CO)និង 
រេស៊ីស្តង់​ក្នុងសសៃអាទែរ(total peripheral resistance: TPR)      
គេសសេរ MAP = CO × TPR​ ។
សម្គាល់៖​ អ្នកកំណត់សម្ពាធsystolic (SBP) ចម្បងគឺ CO, ឯអ្នកកំណត់សម្ពាធdiastolic (DBP) គឺTPR។​ ដោយសាររយៈពេលប្រហែល១/៣នៃការកន្ត្រាក់បេះដូងគឺsystolic​និង​ ​២/៣គឺdiastolicនាំឲ្យ
MAP = 1/3 SBP + 2/3DBP

Saturday, January 3, 2015

Hypersensitivity Reactions(អាលែក្ស៊ី)

អាលែក្ស៊ីជាប្រតិកម្មជាក់លាក់មួយជ្រុលហួសហេតុទៅនឹងសារធាតុពីក្រៅប៉ុន្តែដែលមិនបង្កគ្រោះថ្នាក់សោះ។ដោយការភ្ជាប់ទៅនឹង
សារធាតុតូចៗពីក្រៅ(ហៅថា
hapten)ធ្វើឲ្យប្រូតេអ៊ីនក្នុងរាងកាយក្លាយទៅជាមានឥទ្ធិពលដូចអាលែក្សែនដែរ។ខណៈកំណើនប្រតិកម្មភាពស៊ាំ(secondary)អាចការពារខ្លួនយើងពីការប៉ះពាល់អង់ទីសែនបន្តបន្ទាប់ ប៉ុន្តែអាលែក្ស៊ីក៏នាំឲ្យកើតមានការបំផ្លាញជាលិកាតាម
រយៈសកម្មភាពស្រដៀងគ្នានេះដែរ។ការបំផ្លិចបំផ្លាញក៏អាចកើតឡើងផងដែរកាលណាប្រព័ន្ធភាពស៊ាំលែងស្គាល់ប្រូតេអ៊ីនក្នុងខ្លួនហើយអង់ទីក័រត្រូវបានបង្កើតឡើង។ជាទូទៅគឺប្រតិកម្មរលាកជាអ្នកធ្វើឲ្យមានការខូចខាត

ការរលាក(Inflammation)

ការរលាកនេះជាប្រតិកម្មការពាររាងកាយនិងជាលិកាពីរំញោចដែលបង្កគ្រោះថ្នាក់។គោលដៅរបស់វាគឺជួសជុលឬយ៉ាងហោចណាស់ទប់វាឲ្យនៅត្រឹមកម្រឹតណាមួយ ហើយក័ដើម្បីកំចាត់ចោលមូលហេតុនៃគ្រោះថ្នាក់នោះ,ឧ.បាក់តេរីឬកម្ទេចកម្ទីពីក្រៅខ្លួន។
មូលហេតុនៃការរលាកអាចជា៖

1.     មីក្រូសារពាង្គកាយៈបាក់តេរី,វីរុស,ប៉ារ៉ាស៊ីតឬផ្សិត...
2.     សារធាតុក្រៅខ្លួនៈប្រូតេអ៊ីនប្លែកៗ,លម្អងផ្កា,asbestos, silicon crystals
3.     ការខូចជាលិកាដោយបង្កើតបានកម្ទេចសំណល់,ឧ.ការខូចដោយមេកានិកៈ ការមុត,កោស,ចាក់,ដាច់រលាត់។សារធាតុគីមីៈ អាស៊ីតឬអាល់កាឡាំង។ផលប៉ះពាល់សរីរៈ កម្តៅ,ភាពត្រជាក់ខ្លាំង,កាំរស្មី,វិទ្យុសកម្ម។មូលហេតុក្នុងរាងកាយៈ កោសិកាមហារីក,ឈាមដែលលេចចេញក្រៅសសៃឈាម,ប្រតិកម្មautoimmuneឬដុំកកសារធាតុដូចជា អាស៊ីតអ៊ុយរិក,កាល់ស្យូមអុកសាឡាត,កាល់ស្យូមផូស្វាត,និងកូឡេស្តរ៉ុល។

ប្រព័ន្ធភាពស៊ាំ

រាងកាយយើងមានប្រព័ន្ធការពារមិនចំពោះ(non specific),congenitalនិងspecificacquiredadaptiveប្រឆាំងនឹងមីក្រូសារពាង្គកាយ(បាក់តេរី,​វីរុស,ផ្សិត,ប៉ារ៉ាស៊ីត)និងប្រឆាំងម៉ាក្រូម៉ូលេគុលដែលវាចាត់ទុកថាចម្លែក។បំណែកភ្នាក់ងារបង្ករោគ(pathogen)និងម៉ាក្រូម៉ូលេគុលចម្លែកបង្ហាញឡើងនូវអង់ទីសែនដែលធ្វើឲ្យប្រព័ន្ធការពារជាក់លាក់(specific)ប្រតិកម្មតបដោយactivation និងproliferation of ឡាំផូស៊ីត​ monospecific T and B
ឡាំផូស៊ីតBបម្លែងឯកទេសទៅជាផ្លាស្មូស៊ីត(plasma cell)ដែលផលិតអង់ទីករ(immunoglobulin,មានក្រុមIgA,IgD,IgE,IgG,IgM)។មុខងាររបស់វាគឺ៖ / បន្សាប(neutralize)/ ព័ទ្ធ(opsonize)អង់ទីសែន។​ / ដាស់សកម្មភាពប្រព័ន្ធcomplement។យន្តការដ៏ពិសេសនៃប្រព័ន្ធការពារទាំងនេះធ្វើការជាអ្នកកំណត់ចំណាំអង់ទីសែនដែលនឹងត្រូវកំចាត់ចោលដោយមានការចូលរួមសកម្មភាពពីប្រព័ន្ធមិនចំពោះផងដែរ។លើសពីនេះទៀត អង់ទីសែននឹងត្រូវចងចាំដោយB and T memory cells

Hemolytic anemia

កោសិកាឈាមក្រហមអាចសម្រេចបាននូវអាយុពេញលេញរបស់វាបានកាលណាៈភាពបត់បែន,សមត្ថភាពទ្រាំទ្រosmotic and mechanical stress,អនុភាពរេដុកម្ម(reductive potential)និងការផ្គត់ផ្គង់ថាមពលរបស់វានៅធម្មតា។ការខូចលើសមត្ថភាពណាមួយក្នុងចំណោមនេះធ្វើឲ្យអាយុវាថយចុះ(ករណីខ្លះពីរបីថ្ងៃប៉ុណ្ណោះ៖corpuscular hemolytic anemia)។ទោះយ៉ាងណាមានមូលហេតុ
ផ្សេងៗច្រើនទៀតដែលធ្វើឲ្យអាយុវាថយចុះ
(extracorpuscular hemolytic anemia)។លក្ខណៈពិសេសទូទៅនៃanemiaទាំងនេះគឺ
​កំហាប់
erythropoietin កើនឡើង ដែលភ្ញោចការជួសសងerythropoiesis

មូលហេតុនៃcorpuscular hemolytic anemiaជាទូទៅដោយសារការខូចសែន៖

Anemiaដោយសារកង្វះដែក

ប្រហែល២/៣នៃដែកក្នុងរាងកាយ(២ក ចំពោះស្រ្តី,៥ក ចំពោះបុរស)ភ្ជាប់នឹងHb ហើយ១/៤ទៀតត្រូវបានស្តុកទុក(ferritin,hemosiderin)និងក្រៅពីនោះជាដែកបំពេញមុខងារផ្សេងៗ(myoglobin,Fe-containing enzymes)។ការបាតើបង់ដែកគឺប្រហែល១ម.ក/ថ្ងៃចំពោះបុរសនិងដល់ទៅ២ម.ក/ថ្ងៃចំពោះស្ត្រី(មករដូវ,មានផ្ទៃពោះ,សំរាលកូន)។ដែកដែលបានបរិភោគចូលតាមអាហារ៣-៥%ត្រុវបានស្រូបនៅduodenum,ក្នុងករណីខ្វះដែកវាអាចកើនដល់២៥%។ដូចនេះការបរិភោគអាហារគួរមានដែក
យ៉ាងហោច១០
-២០ម.ក/ថ្ងៃ(ស្រ្តី>កុមារ>បុរស)។

ដែកអាចត្រុវស្រូបដោយមានប្រសិទ្ធភាពក្រោមទម្រង់ជាheme-Fe2+(នៅក្នុងសាច់និងត្រី)។ដែកដែលដាច់ចេញពីhemeចូលទៅក្នុងឈាមឬស្ថិតក្នុងមុយកឺក្រោមទម្រង់ជាferritin-Fe3+ហើយត្រឡប់ចូលក្នុងបំពង់ពោះវៀនវិញពេលដាច់កោសិកាមុយកឺ។ដែកដែលមិន
ភ្ជាប់
hemeអាចស្រូបបានតែក្នុងទម្រង់Fe2+ប៉ុណ្ណោះដោយ Fe2+-H+-symport carrier(DCT1)pHទាបសំខាន់ណាស់សម្រាប់ការស្រូបព្រោះ៖

Anemiaដោយសារការសំយោគអេម៉ូក្លូប៊ីនខុសប្រក្រតី

កោសិកាឈាមក្រហមដឹកអុកស៊ីសែន,កាបូនឌីអុកស៊ីតនិងក៏ជាតាំប៉ុងផងដែរ ហើយអេម៉ូក្លូប៊ីនជាអ្នកបំពេញមុខងារទាំង៣នេះ។វាកើតពីឯកតារង៤(2α,2βចំពោះHbA)ហើយនីមួយកើតពីសមាសភាព៣គឺ៖protoporphyrin, Fe2+, និងក្លូប៊ីន(αβ)។ពេលFe2+ផ្សំជាមួយprotoporphyrinបង្កើតបានheme។បើសិនខ្វះឬខូចសមាសភាពណាមួយនឹងប៉ះពាល់ដល់ការសំយោគHb។ជាធម្មតា ករណីនេះកោសិកាឈាមក្រហមតែងតែតូចៗ(MCV)ហើយបរិមាណHbរបស់វាក៏ថយចុះដែរ(MCH):microcytic hypochromic anemia

Megaloblastic Anemia Due to Abnormalities in DNA Synthesis

ទម្រង់anemiaមួយចំនួនដែលមិនមានពីកំណើតអាចបណ្តាលពីការបឺតស្រូបសារធាតុចិញ្ចឹមឬមេតាបូលីសខុសប្រក្រតីនៃfolate cobalamine(vitamin B12)។ជាលិទ្ធផល ការសំយោគDNAត្រូវបានរាំងខ្ទប់ហើយវដ្តកោសិកាថយល្បឿនកំឡុងerythropoiesis។ទោះយ៉ាងណា ការសំយោគអេម៉ូក្លូប៊ីននៅដំណើរការដដែលដូច្នេះធ្វើឲ្យerythroblast រីកទំហំ(megaloblast)ហើយកោសិកាឈាមក្រហមដែលធំជ្រុលនិងរាងមូលចូលទៅក្នុងចរន្តឈាម(megalocyte:MCV>100fL)

Friday, December 12, 2014

Erythrocyte Turnover: Abnormalities, Compensation, and Diagnosis


ការផលិតនិងបម្លែងឯកទេសនៃកោសិកាឈាមក្រហមតាំងពីកោសិកាមេរហូតដល់ពេញលក្ខណៈត្រូវប្រើពេលប្រហែលមួយសប្តាហ៍។រយៈពេលនេះអាចថយចុះមកត្រឹមបីបួនថ្ងៃប៉ុណ្ណោះបើសិនមានការជំរុញerythropoiesisខ្លាំង,ឧទាហរណ៍៖មានការស្លាប់កោសិកាឈាមក្រហមច្រើនឬការហូរឈាម។
ដោយជាមធ្យមកោសិកាឈាមក្រហមអាចរស់នៅក្នុងperipheral bloodបានជាង១០០ថ្ងៃនាំឲ្យវិបត្តការ​
ផលិតគ្រាប់ឈាមរយៈពេលខ្លីមិនអាចកត់សម្គាល់ដឹងឡើយ ប៉ុន្តែការបាត់បង់កោសិកានេះកាន់តែច្រើនធ្វើឲ្យ
anemiaកាន់តែលឿន។​ផ្ទុយទៅវិញ,neutrophilដែលមានការផលិតយូរតែអាចរស់បានប្រហែល១០ម៉ោងបុណ្ណោះ, neutropenia បើសិនវិបត្តនៃការផលិត​​​​​​​​​​​​​​​​​​​​
ភ្លាមៗណាមួយកើតឡើង ប៉ុន្តែមិនមែនដោយសារការបាត់បង់កោសិកានោះឡើយ។

កោសិកាឈាមក្រហម(Erythrocyte)


កោសិកាត្រូវបានផលិតនៅក្នុងខួរឆ្អឹងចេញពីកោសិកាមេដែលមានណ្វៃយ៉ូ ហើយចូលដល់ចរន្តឈាមដោយបាត់ណ្វៃយ៉ូនិងមីតូកុងទ្រី រាងដូចថាស(ប្រហែល៧.៥x២មីក្រុង)។វាអាចប្រែប្រួលរូបរាងខ្លាំងនៅក្នុងសសៃប្តូរ(capillary)ដែលសម្រួលយ៉ាងខ្លាំងការធ្វើដំណើរនិងផ្តោះប្តូរសារធាតុនិងឧស្ម័នជាមួយជាលិកាជុំវិញ។កោសិកាឈាមក្រហមដែលទើបតែចូលដល់ចរន្តឈាមដំបូងនៅមានកម្ទេចorganelles(reticulocyte)ប្រហែល១ឬ២ថ្ងៃទៀត។អាយុធម្មតានៃកោសិកាឈាមក្រហមគឺចន្លោះ១១០-១២០ថ្ងៃហើយសមាមាត្រreticulocyteគឺ១-២%។

Erythropoiesis, Anemia


Anemiaជាពាក្យសំដៅលើការថយចុះចំនួនកោសិកាឈាមក្រហម,កំហាប់អេម៉ូក្លូប៊ីនឬអេម៉ាតូគ្រីតបើទោះបរិមាណឈាមនៅធម្មតាក៏ដោយ។ភ្លាមៗក្រោយការបាត់បង់ឈាម,បាត់ជាតិទឹកឬលើសជាតិទឹក បរិមាណឈាមត្រូវតម្រូវឲ្យមកធម្មតាវិញសិនមុននឹងវិនិច្ឆ័យថាanemia។ដោយប្រើប៉ារ៉ាម៉ែត្រ MCVនិងMCHគេអាចចែកanemiaជា៖MCV: microcytic, normocytic, or macrocyticហើយMCH:hypochromic, normochromic, or hyperchromic
តាមការបែងចែកpathogeneticនៃanemiaអាចឆ្លុះបញ្ចាំងទៅលើ
ដំណាក់កាលនៃerythropoiesisនិងអាយុកោសិកាឈាមក្រហមដែលនៅក្នុងចរន្តឈាម(hemolytic anemia)។ចុងក្រោយ ការបាត់បង់ឈាមស្រួចស្រាវឬរ៉ាំរ៉ៃក៏អាចនាំឲ្យanemia​ផងដែរ។
x


វិបត្តលើerythropoiesisអាចបណ្តាលមកពី៖ 
/ ខ្វះឬគ្មានការបម្លែងឯកទេសនៃpluripotent,hemopoietic stem cells(aplastic anemiaក្នុងជំងឺpanmyelopathyacute myeloid leukemia)
/ បណ្តោះអាសន្ន(ការកររោគដោយវីរុស)ឬថយចុះរ៉ាំរ៉ៃនៃerythrocytic precursor cells(isolated aplastic anemia)ដោយសារautoantibodiesប្រឆាំងនឹងerythropoietinឬប្រូតេអ៊ីនភ្នាសនៃកោសិកាprecursor។ 
/ ខ្វះerythropoietinដោយសារខ្សោយតម្រងនោម(renal anemia)។ 
/ chronic inflammationtumorsដែលអាចភ្ញោចសកម្មភាពerythropoiesis inhibiting interleukins(secondary anemia)។ 
/ ការបម្លែងឯកទេសកោសិកាខុសប្រក្រតី(infective erythropoiesis)បន្ថែមទៅលើការខូចសែនដែលភាគច្រើនមកពីការខ្វះអាស៊ីតផ័រលិកវីតាមីនបេ១២(megaloblastic anemia)
/ ការសំយោគអេម៉ូក្លូប៊ីនខុសប្រក្រតី(microcytic hypochromic anemia)

Tuesday, December 9, 2014

ភាពធាត់និងវិបត្តនៃការបរិភោគ

មានប្រព័ន្ធមួយចំនួនដែលទទួលខុសត្រូវក្នុងការរក្សាលំនឹងទំងន់ខ្លួនហើយដែលនីមួយៗត្រូវស្ថិតនៅក្រោមការគ្រប់គ្រងពីអ៊ីប៉ូតាឡាមុស ឧទាហរណ៍ventromedial nucleusជាមណ្ឌលនៃភាពឆ្អែតឯផ្នែកចំហៀងរបស់វាគឺសម្រាប់ការឃ្លាន។​វដ្តរក្សាលំនឹងនេះគឺជាlipostatic mechanism:ម៉ាសខ្លាញ់រាងកាយត្រូវបានសម្គាល់លើមូលដ្ឋានសារធាតុដែលបានបញ្ចេញដោយកោសិកាខ្លាញ់(អាចជាleptin)និងតំណបត្រឡប់(feedback loop)មួយដែលរក្សាម៉ាសខ្លាញ់នេះឲ្យនៅថេរពេលមានបម្រែបម្រួលក្នុងការឃ្លាននិងសកម្មភាពរាងកាយ។ដូច្នេះហើយពេលគេវះកាត់យកខ្លាញ់ចេញវានឹងត្រូវបំពេញមកវិញយ៉ាងឆាប់រហ័ស។

Monday, December 8, 2014

Hypothermia, Cold injury


បើសិនមានការធ្លាក់ចុះសីតុណ្ហភាពមជ្ឈឹមដល់កម្រឹតគ្រោះថ្នាក់ នោះការផលិតកម្តៅដើម្បីរក្សាលំនឹងកើតឡើងភ្លាមដោយការញាក់សាច់ដុំនិងការធ្វើចលនា។ជាធម្មតាការធ្លាក់ចុះនេះមិនមានកម្រឹតខ្លាំងក្លាឡើយដោយសារកាលណាត្រជាក់យើងតែងបញ្ចេញសកម្មភាព       ផ្សេងៗទៅតាមកាលៈទេសៈ ដូចជាបាំងខ្យល់,ពាក់អាវថែម,ឬងើបចេញពីទឹកជាដើម។បើសិនមិនមានសកម្មភាពណាមួយតប​ត​ដោយសារលក្ខណ្ឌជីវសាស្ត្រឬមិនយល់ដឹងពីគ្រោះថ្នាក់ដែលអាចកើតឡើង,មានភាពមិនប្រក្រតីនៃមេតាបូលីស, អ័រម៉ូនឬសសៃប្រសាទនោះ hyperthermiaនឹងលេចឡើង គឺសីតុណ្ហភាពមជ្ឈឹមធ្លាក់ទាបជាង៣៥អង្សា។

Sunday, November 30, 2014

Hyperthermia, Heat injuries

ពេលអ្នកធ្វើសកម្មភាពខ្លាំងក្លា(ផលិតកម្តៅច្រើន)ឬស្ថិតក្នុងបរិយាកាសក្តៅខ្លាំង យន្តការរក្សាលំនឹងកម្តៅមិនមានប្រសិទ្ធភាពទៀតឡើយពិសេសពេលខ្វះទឹកនិងសំណើមបរិយាកាសខ្លាំង។ផ្ទុយពីករណីគ្រុន ពេលនេះសីតុណ្ហភាពមជ្ឈឹមក្នុងខ្លួនមិនអាចរក្សានៅកម្រឹត៣៧អង្សាបានទៀតឡើយ។
ពេលអ្នកឈរត្រង់ ការរីកសសៃឈាមដោយសារកម្តៅធ្វើឲ្យឈាមមួយចំនួនផ្តុំនៅជើង ហើយបរិមាណ  ធាតុរាវក្រៅកោសិកាថយចុះដោយសារការបែកញើស។ជាលិទ្ធផល អត្រាបាញ់ឈាមចេញនៃបេះដូង(cardiac output)ថយចុះ ហើយសម្ពាធឈាមក៏ថយចុះ ពិសេសដោយសារការរីកសសៃឈាមក្រោមស្បែកបន្ថយperipheral vascular resistance។ ទោះសីតុណ្ហ-ភាពមជ្ឈឹមទាបជាង៣៩អង្សាក៏ដោយ ការខ្សោយអស់កម្លាំង,វិលមុខ,ចង្អោរនិងបាត់ស្មារតីអាចកើតឡើងដោយសារការធ្លាក់ចុះសម្ពាធ-ឈាម(heat collapse)។សម្ពាធឈាមអាចកើនឡើងវិញពេលអ្នកដេកនិងក្រោយពីបានផឹកទឹក។

គ្រុន

គោលដៅនៃលំនឹងសីតុណ្ហភាពគឺដើម្បីរក្សាសីតុណ្ហភាពមជ្ឈឹមក្នុងរាងកាយឲ្យនៅកម្រិត៣៧ដឺក្រេ(អាចប្រែប្រួលនៅពេលថ្ងៃ)។​ផ្ទុយនឹងការលើសកំដៅអកម្ម(passive hyperthermia),កម្រឹតកំណត់(set level)បានកើនឡើងក្នុងពេលគ្រុនហើយយន្តការរក្សាកំដៅត្រូវឆ្លើយតបវិញដើម្បីរក្សាលំនឹង។យន្តការនេះអាចកត់សម្គាល់បានពេលមានការគ្រុន ព្រោះការកើនឡើងភ្លាមៗនៃកម្រឹតកំណត់ធ្វើឲ្យថយចុះនៃការបាត់បង់កំដៅដោយការថយចុះចរន្តឈាមក្រោមស្បែក ស្បែកចុះត្រជាក់(ធ្វើឲ្យអ្នកមានអារម្មណ៍រងា)។បន្ថែមពីនេះ ការផលិតកំដៅ​   កើនឡើងដោយសារការញាក់។វាត្រូវបន្តរហូតដល់កម្រឹតកំណត់ធ្លាក់មកធម្មតាវិញ។នៅពេលគ្រុនធ្លាក់ចុះ កម្រឹតកំណត់ក៏ធ្លាក់ចុះ​ ដូច្នេះពេលនេះកម្រឹតសីតុណ្ហភាពមជ្ឈឹមហាក់ខ្ពស់ខ្លាំងហើយចរន្តឈាមក្រោមស្បែកកើនឡើងធ្វើឲ្យអ្នកមានអារម្មណ៍ក្តៅនិងបែកញើស​សស្រាក់។

Saturday, November 15, 2014

ការទទួលទានទឹកដោះគោច្រើនបន្ថយអាយុរបស់អ្នក

គំនិតអំពីការប្រើប្រាស់ទឹកដោះគោដើម្បីសុខភាពឆ្អឹងកំពុងតែរលាយទៅយ៉ាងរហ័សពេលដែលការស្រាវជ្រាវបន្តបញ្ចេញបង្ហាញដំណាលអំពីការផ្សាយពាណិជ្ជកម្មអាហារដ៏ធំនេះ។
មនុស្សជាពាហនៈតែមួយប្រភេទគត់ដែលបន្តទទួលទានទឹកដោះបន្ទាប់ពីវ័យកុមារទៅហើយនោះ។

ការសិក្សាថ្មីមួយដោយThe BMJបង្ហាញថាការទទួលទានទឹកដោះគោមិនបានការពារការបាក់ឆ្អឹងទាក់ទងទៅនឹងជំងឺពុកឆ្អឹងដែលប៉ះពាល់មនុស្សជាង២០០លាននាក់ទូទាំងពិភពលោក ភាគច្រើនជាស្រ្តីអាយុលើស៦០ឆ្នាំនោះទេ។ការសិក្សាភាគច្រើនផ្តោតលើប្រទេសអឺរ៉ុប,អាមេរិកខាងជើងនិងជប៉ុនដែលសុទ្ងសឹងជាប្រទេសមានការប្រើប្រាស់ទឹកដោះគោច្រើនគួរឲ្យកត់សម្គាល់។
ជាលិទ្ធផលបានរកឃើញថាការទទួលទានទឹកដោះគោមិនបានបន្ថយការបាក់ឆ្អឹងនោះទេតែផ្ទុយទៅវិញអ្នកដែលបានទទួលទានច្រើនអាចស្លាប់មុនដៃគូរបស់ខ្លួន។
កត្តាដែលធ្វើឲ្យស្លាប់មុនអាយុនេះហាក់ពាក់ព័ន្ធនឹងD-galactoseដែលរាងកាយបំបែកចេញពីស្ករទឹកដោះគោ។ការសិក្សាកន្លងទៅបានឲ្យដឹងថាការប៉ះពាល់រ៉ាំរ៉ៃដោយសារធាតុនេះធ្វើឲ្យមានការខូចខាតអុកស៊ីតកម្មស្ត្រេស,រលាករ៉ាំរ៉ៃ,ខូចកោសិកាប្រសាទ,ថយចុះប្រព័ន្ធភាពស៊ាំ និងខូចការចម្លងនៃសែន។
milk

គ្រប់គ្រងកម្រឹតម៉ាញេស្យូមបានត្រឹមត្រូវជួយបន្ថយការប្រឈមជំងឺទឹកនោមផ្អែម៣៧%

ម៉ាញេស្យូូមជាខនិកដ៏សំខាន់មួយសម្រាប់សុខភាពដែលគេច្រើនមើលរំលង,ការពិតវាចាំបាច់សម្រាប់តម្រូវការសារពាង្គកាយយ៉ាងច្រើន។វាទទួលខុសត្រូវក្នុងប្រតិកម្មជាង៣០០ រួមមានរក្សាឲ្យអ្នកមានថាមពល,ជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាល,ផ្តល់នូវសុខភាពបេះដូងនិងជួយរំលាយអាហារប្រូតេអ៊ីន,ខ្លាញ់និងកាបូអ៊ីដ្រាត។
ការសិក្សាថ្មីមួយបានបង្ហាញថាមនុស្សសុខភាពធម្មតាដែលទទួលជាតិម៉ាញេស្យូមច្រើនជួយបន្ថយ៣៧%នៃការវិវត្តទៅជាលើសជាតិស្ករឬលើសអាំងស៊ុយលីនក្នុងឈាមដែលជាកត្តានាំដល់ជំងឺទឹកនោមផ្អែម។អ្នកជំងឺដែលមានរោគសញ្ញាត្រៀមទឹកនោមផ្អែមទទួលបានអត្ថប្រយោជន៍ច្រើនគួរឲ្យកត់សម្គាល់គឺជួយបន្ថយអត្រាវិវត្តជាជំងឺទឹកនោមផ្អែមបាន៣២%។
ការបរិភោគបានច្រើននូវគ្រាប់ធញ្ញជាតិ,ត្រី,បន្លែ,សូកូឡាខ្មៅជួយបន្ថយអត្រាប្រឈមជំងឺទឹកនោមផ្អែមបាន។
health

វីតាមីនបេប្រហែលជាមិនអាចជួយកាត់បន្ថយការបាត់បង់ការចងចាំបានទេ

ការសិក្សាកាលពីឆ្នាំ២០១០បានបង្ហាញពីទំនាក់ទំនងរវាងវីតាមីនបេ១២និងការបាត់បង់ការចងចាំ។អាស៊ីតអាមីណេ អូម៉ូស៊ីស្តេអ៊ីនអាចបំពុលកោសិកាប្រសាទនិងអង់ដូតេល្យ៉ាលនៃសសៃឈាមហើយគេបានរកឃើញថាអូម៉ូស៊ីស្តេអ៊ីនខ្ពស់មានទំនាក់ទំនងនិងការបាត់ការចងចាំនិងជំងឺAlzheimer។ដោយសារកម្រឹតអូម៉ូស៊ីស្តេអ៊ីនអាចថយចុះដោយការឲ្យវីតាមីនបេ១២និងអាស៊ីតហ្វលិក,គេរំពឹងថាវាអាចជួយការចងចាំនិងការពារពីជំងឺAlzheimerបាន។
   តែបើតាមការសិក្សាចុងក្រោយនេះបានរកឃើញថាមិនមានភាពប្រសើរជាងរវាងអ្នកទទួលទានវីតាមីនបេ១២និងអាស៊ីតហ្វលិកនិងអ្នកដែលមិនទទួលទាននោះឡើយ។
   ទោះយ៉ាងណាគេសង្ស័យថាវីតាមីនដេអាចទៅបន្ថយឥទ្ធិពលនៃវីតាមីនបេ១២និងអាស៊ីតហ្វលិកលើសមត្ថភាពខួរក្បាល ត្បិតកំឡុងការសិក្សាអ្នកចូលរួមក៏បានទទួលនូវវីតាមីនដេផងដែរ។
Vitamins


ការយល់សុបិន្ត

សុបិន្តជាបណ្តុំរូបភាពកើតពីអារម្មណ៍និងមនោសញ្ចេតនាកំឡុងពេលយើងកំពុងដេក។
ខាងក្រោមនេះជាលក្ខណៈពិសេសនៃការយល់សប្ត៖
 ១/ ទោះអ្នកមិនអាចចងចាំការយល់សប្តបានតែគេជឿថាមនុស្សគ្រប់រូបយល់សប្ត៣ទៅ៦ដងក្នុងមួយយប់ៗ។
 ២/ រាល់ការយល់សប្តម្តងៗមានរយៈពេលពី៥ទៅ២០នាទី។
​ ៣/ ប្រហែល៩៥% យើងភ្លេចការយល់សប្តទាំងនោះពេលដែលយើងភ្ញាក់ឡើង។
​ ៤/ អាចជួយអ្នកឲ្យរៀននិងចងចាំបានយូរតាមរយៈការយល់សប្ត។
 ៥/ បើធៀបនិងបុរស ស្ត្រីច្រើនតែយល់សប្តពីរឿងគ្រួសារ កូនៗនិងកិច្ចការក្នុងផ្ទះជាង។
 ៦/ ៤៨%នៃមនុស្សក្នុងសុបិន្តជាមនុស្សដែលអ្នកធ្លាប់ស្គាល់។
 ៧/ បនុស្សពិការភ្នែកយល់សប្តទាក់ទងនឹងវិញ្ញាណ(sensory)ផ្សេងៗច្រើនជាងអ្នកភ្នែកភ្លឺ។
 ៨/ ស្រាជះឥទ្ធិពលទៅលើទាំងការដេកនិងការយល់សប្តរបស់យើង។
 ៩/ ជួនកាលអ្នកអាចនឹកឃើញរឿងរ៉ាវដែលបានយល់សប្ត នៅពីរបីថ្ងៃក្រោយមក។

characters in the mind
girl fisherman throwing harpoon to catch gold fish