Showing posts with label physiology. Show all posts
Showing posts with label physiology. Show all posts

Wednesday, February 3, 2016

តើអ្វីជាអ្នកកំណត់ cardiac output (CO) ជាចម្បង?

CO​ គឺជាបរិមាណឈាមដែលបាញ់ចេញពីថតក្រោមបេះដូងក្នុងមួយឯកតារយៈពេល។
វាកំណត់ដោយបរិមាណឈាមដែលដែលបាញ់ចេញកំឡុងពេលថតក្រោមបេះដូងកន្រ្តាក់
 (stroke volume: SV) និងចំនួនចង្វាក់បេះដូង (heart rate: HR), ​ គេសសេរ CO = HR × SV​ ។ចង្វាក់បេះដូងអាចប្រែប្រួលដោយកត្តាជាច្រើន ប៉ុន្តែសំខាន់គឺប្រព័ន្ធប្រសាទស្វ័យប្រវត្តិ (autonomic nervous system)។
ថ្នាំ Beta blockers អាចបញ្ចុះ CO ដោយវាបន្ថយការកន្ត្រាក់និងចង្វាក់បេះដូង។

សម្គាល់៖​ ក្រៅតែពីមុខងារ negative inotropic, ពពួកថ្នាំ cardioselective calcium channel blockers (verapamil, diltiazem) ក៏បន្ថយចង្វាក់បេះដូងដែរតាមរយៈការបន្ថយចរន្តអគ្គិសនីបេះដូងដែលឆ្លងកាត់​ AV node

1. តើកត្តាអ្វីជាអ្នកកំណត់សម្ពាធឈាមអាទែរ(arterial blood pressure)?

មធ្យមនៃសម្ពាធឈាម(mean arterial pressure: MAP)ត្រូវបានកំណត់ដោយបរិមាណឈាម
ដែលបាញ់ចេញពីបេះដូងទៅក្នុងអាទែរក្នុងមួយឯកតារយៈពេល(cardiac output: CO)និង 
រេស៊ីស្តង់​ក្នុងសសៃអាទែរ(total peripheral resistance: TPR)      
គេសសេរ MAP = CO × TPR​ ។
សម្គាល់៖​ អ្នកកំណត់សម្ពាធsystolic (SBP) ចម្បងគឺ CO, ឯអ្នកកំណត់សម្ពាធdiastolic (DBP) គឺTPR។​ ដោយសាររយៈពេលប្រហែល១/៣នៃការកន្ត្រាក់បេះដូងគឺsystolic​និង​ ​២/៣គឺdiastolicនាំឲ្យ
MAP = 1/3 SBP + 2/3DBP

Saturday, January 3, 2015

ប្រព័ន្ធភាពស៊ាំ

រាងកាយយើងមានប្រព័ន្ធការពារមិនចំពោះ(non specific),congenitalនិងspecificacquiredadaptiveប្រឆាំងនឹងមីក្រូសារពាង្គកាយ(បាក់តេរី,​វីរុស,ផ្សិត,ប៉ារ៉ាស៊ីត)និងប្រឆាំងម៉ាក្រូម៉ូលេគុលដែលវាចាត់ទុកថាចម្លែក។បំណែកភ្នាក់ងារបង្ករោគ(pathogen)និងម៉ាក្រូម៉ូលេគុលចម្លែកបង្ហាញឡើងនូវអង់ទីសែនដែលធ្វើឲ្យប្រព័ន្ធការពារជាក់លាក់(specific)ប្រតិកម្មតបដោយactivation និងproliferation of ឡាំផូស៊ីត​ monospecific T and B
ឡាំផូស៊ីតBបម្លែងឯកទេសទៅជាផ្លាស្មូស៊ីត(plasma cell)ដែលផលិតអង់ទីករ(immunoglobulin,មានក្រុមIgA,IgD,IgE,IgG,IgM)។មុខងាររបស់វាគឺ៖ / បន្សាប(neutralize)/ ព័ទ្ធ(opsonize)អង់ទីសែន។​ / ដាស់សកម្មភាពប្រព័ន្ធcomplement។យន្តការដ៏ពិសេសនៃប្រព័ន្ធការពារទាំងនេះធ្វើការជាអ្នកកំណត់ចំណាំអង់ទីសែនដែលនឹងត្រូវកំចាត់ចោលដោយមានការចូលរួមសកម្មភាពពីប្រព័ន្ធមិនចំពោះផងដែរ។លើសពីនេះទៀត អង់ទីសែននឹងត្រូវចងចាំដោយB and T memory cells

Friday, December 12, 2014

កោសិកាឈាមក្រហម(Erythrocyte)


កោសិកាត្រូវបានផលិតនៅក្នុងខួរឆ្អឹងចេញពីកោសិកាមេដែលមានណ្វៃយ៉ូ ហើយចូលដល់ចរន្តឈាមដោយបាត់ណ្វៃយ៉ូនិងមីតូកុងទ្រី រាងដូចថាស(ប្រហែល៧.៥x២មីក្រុង)។វាអាចប្រែប្រួលរូបរាងខ្លាំងនៅក្នុងសសៃប្តូរ(capillary)ដែលសម្រួលយ៉ាងខ្លាំងការធ្វើដំណើរនិងផ្តោះប្តូរសារធាតុនិងឧស្ម័នជាមួយជាលិកាជុំវិញ។កោសិកាឈាមក្រហមដែលទើបតែចូលដល់ចរន្តឈាមដំបូងនៅមានកម្ទេចorganelles(reticulocyte)ប្រហែល១ឬ២ថ្ងៃទៀត។អាយុធម្មតានៃកោសិកាឈាមក្រហមគឺចន្លោះ១១០-១២០ថ្ងៃហើយសមាមាត្រreticulocyteគឺ១-២%។

Erythropoiesis, Anemia


Anemiaជាពាក្យសំដៅលើការថយចុះចំនួនកោសិកាឈាមក្រហម,កំហាប់អេម៉ូក្លូប៊ីនឬអេម៉ាតូគ្រីតបើទោះបរិមាណឈាមនៅធម្មតាក៏ដោយ។ភ្លាមៗក្រោយការបាត់បង់ឈាម,បាត់ជាតិទឹកឬលើសជាតិទឹក បរិមាណឈាមត្រូវតម្រូវឲ្យមកធម្មតាវិញសិនមុននឹងវិនិច្ឆ័យថាanemia។ដោយប្រើប៉ារ៉ាម៉ែត្រ MCVនិងMCHគេអាចចែកanemiaជា៖MCV: microcytic, normocytic, or macrocyticហើយMCH:hypochromic, normochromic, or hyperchromic
តាមការបែងចែកpathogeneticនៃanemiaអាចឆ្លុះបញ្ចាំងទៅលើ
ដំណាក់កាលនៃerythropoiesisនិងអាយុកោសិកាឈាមក្រហមដែលនៅក្នុងចរន្តឈាម(hemolytic anemia)។ចុងក្រោយ ការបាត់បង់ឈាមស្រួចស្រាវឬរ៉ាំរ៉ៃក៏អាចនាំឲ្យanemia​ផងដែរ។
x


វិបត្តលើerythropoiesisអាចបណ្តាលមកពី៖ 
/ ខ្វះឬគ្មានការបម្លែងឯកទេសនៃpluripotent,hemopoietic stem cells(aplastic anemiaក្នុងជំងឺpanmyelopathyacute myeloid leukemia)
/ បណ្តោះអាសន្ន(ការកររោគដោយវីរុស)ឬថយចុះរ៉ាំរ៉ៃនៃerythrocytic precursor cells(isolated aplastic anemia)ដោយសារautoantibodiesប្រឆាំងនឹងerythropoietinឬប្រូតេអ៊ីនភ្នាសនៃកោសិកាprecursor។ 
/ ខ្វះerythropoietinដោយសារខ្សោយតម្រងនោម(renal anemia)។ 
/ chronic inflammationtumorsដែលអាចភ្ញោចសកម្មភាពerythropoiesis inhibiting interleukins(secondary anemia)។ 
/ ការបម្លែងឯកទេសកោសិកាខុសប្រក្រតី(infective erythropoiesis)បន្ថែមទៅលើការខូចសែនដែលភាគច្រើនមកពីការខ្វះអាស៊ីតផ័រលិកវីតាមីនបេ១២(megaloblastic anemia)
/ ការសំយោគអេម៉ូក្លូប៊ីនខុសប្រក្រតី(microcytic hypochromic anemia)

ឈាម


រំលឹក  
បរិមាណឈាមសរុបអាស្រ័យនឹងទម្ងន់ខ្លួន ហើយវាជាមធ្យមគឺ៣.៦ល ចំពោះស្ត្រីនិង ៤.៥ល ចំពោះបុរស។មុខងារឈាមមានដូចជាសដឹកជញ្ជូនសារធាតុ(អុកស៊ីសែន,កាបូនឌីអុកស៊ីត,សារធាតុចិញ្ចឹម,ផលិតផលមេតាបូលីស,វីតាមីន,និងអេឡិចត្រូលីត្រ...)ដឹកនាំកម្តៅ​ដឹកនាំសញ្ញា(អ័រម៉ូន)ជាប្រព័ន្ធតំប៉ុង(buffering) និងជាអ្នកការពាររាងកាយពីមីក្រុបនិងសារធាតុចំឡែកពីខាងក្រៅខ្លួន។កោសិកាឈាមក្រហមមាននាទីដឹកអុកស៊ីសែននិងកាបូនឌីអុកស៊ីតហើយក៏ជាផ្នែកមួយនៃប្រព័ន្ធតំប៉ុងផងដែរ។ក្នុងចំណោមកោសិកាឈាមសនានាណឺត្រូភីលជាអ្នកការពាររាងកាយពីសត្រូវមិនរើសមុខ ឯម៉ូណូស៊ីតនិងឡាំផូស៊ីតសម្រាប់ប្រតិកម្មជាក់លាក់តែប៉ុណ្ណោះ។ផ្លាកែតមាន
សារៈសំខាន់ក្នុងកំណកឈាម។ផលធៀបនៃចំណុះកោសិកាឈាមទៅនឹងបរិមាណឈាមសរុបហៅថាអេម៉ាតូគ្រីត
(Hct)។ជាង៩០%នៃអេម៉ាតូគ្រីតគឺជាកោសិកាឈាមក្រហម។
ពេលឈាមនៅរាវគេហៅថាផ្លាស្មាហើយអេឡិចត្រលីត្រ,សារធាតុចិញ្ចឹម,ផលិតផលមេតាបូលីស,ឧស្ម័ននិងប្រូតេអ៊ីនស្ថិតជាល្បាយ។មុខងារផ្លាស្មាមានដូចជាប្រព័ន្ធការពាររាវ(humoral immune defense),រក្សាសម្ពាធoncoticដែលទទួលខុសត្រូវក្នុងការរក្សាបរិមាណឈាមនិងដឹកសារធាតុរលាយក្នុងទឹក,ប្រឆាំងនឹងការបែកសារធាតុនានានៅក្នុងឈាមនិងបញ្ចេញពួកវាចោលតាមតម្រងនោម(e.g. heme)។ការភ្ជាប់ប្រូតេអ៊ីនដែលមានម៉ូលេគុលតូចៗធ្វើឲ្យថយកម្លាំងអូស្មូទិករបស់វាខណៈដែលវាអាចជាអង់ទីសែនបើវាជាhaptens។​ការភ្ជាប់នៃអ័រម៉ូន,ថ្នាំនិងតុកស៊ីនទៅនឹងប្រូតេអ៊ីនផ្លាស្មាធ្វើឲ្យថយការផ្តល់សញ្ញា,សកម្មភាពព្យាបាលនិងតុកស៊ិករបស់វា ហើយពេលជាមួយគ្នានេះរារាំងមិនឲ្យបញ្ចញចោលសារធាតុទាំងនោះលឿនពេក។ប្រូតេអ៊ីនជាច្រើនចូលរួមក្នុងកំណកឈាមនិងfibrinolysis។ពេល​ឈាមកក ភីប៊្រីណូសែនក្នុងផ្លាស្មាត្រូវបានប្រើប្រាស់ហើយសេរ៉ូមកកើតឡើង។

ការបង្កើតកោសិកាឈាម។ជាលិកាhematopoieticគឺខួរឆ្អឹងក្រហមចំពោះមនុស្សធំហើយអណ្តើកនិងថ្លើមចំពោះទារក,ផ្ទុក
កោសិកាដើមពហុអនុភាព(pluripotent)ដែលក្រោមឥទ្ធិពលhematopoietic growth factorsនឹងបម្លែងឯកទេសទៅកោសិកា​មេprecursor cells) myeloid,erythroid និងlyphoid។កោសិកាដើមទាំងនេះផលិតឡើងពេញមួយជីវិត។ខណៈកោសិកាត្រៀមឡាំផូអ៊ីតត្រូវការធំពែញវ័យខ្លះ​នៅទីមុសនិងខ្លះក្នុងខួរឆ្អឹង(lymphopoiesis)និងក្រោយមកធ្វើការនៅអណ្តើកនិងកូនកណ្តុរឡាំផាទិក។កោសិការមេផ្សេងទៀតត្រូវបានផលិត​​និងពេញវ័យនៅក្នុងខួរឆ្អឹង(myelopoiesis)រហូតដល់ពេលវាត្រូវបញ្ជូនទៅក្នុងចរន្តឈាម។ក្នុងចំណោមកត្តានានា,អ័រម៉ូនតម្រងនោម២ដែលសំខាន់ក្នុងរឿងនេះគឺerythropoietinសម្រាប់ការបង្កើតនិងពេញវ័យនៃកោសិកាឈាមក្រហម ឯthrombopoietinសម្រាប់ការបង្កើតនិងពេញវ័យនៃផ្លាកែត។មានកត្តាparacrineផងដែរជួយតម្រែតម្រូវការផលិតកោសិកាឈាមក្នុងខួរឆ្អឹង។ដោយសារសកម្មភាពវាក្នុងការបណ្តុះកោសិកា ជួនកាលគេហៅវាថាcolony-stimulating factors(CSFs)។កត្តាពន្លូតលាស់ដ៏ទៃទៀតមានstem cell factors(SCF=steel factor=c-kit ligand)និងfit3 ligand(FL)។ពួកវាជំរុញការបញ្ចេញCSFនិងអាំងទែឡឺគីន(IL-3,IL-6,IL11,IL12)ហើយវាត្រូវបានរារាំងដោយtransforming growth factor
β(TGF-β)និងtumor necrosis factor α(TNF-α)

Monday, December 8, 2014

សួត

ផ្ទៃសួតរបស់អ្នកអាចស្មើរនឹងតារាងវាយតេនីសមួយហើយវាហឺតចូលនូវខ្យល់ច្រើនជាង២លានលីត្ររៀងរាល់ថ្ងៃ។

កោសិកាប្រសាទ

រំញោចប្រសាទអាចធ្វើដំណើរក្នុងល្បឿនរហូតដល់៤០០គ.ម/ម៉។

តើអ្នកដឹងទេ? កណ្តាស់

ពេលអ្នកកណ្តាស់បង្កើតខ្យល់ដែលរត់ក្នុងល្បឿន១៦៦គ.ម/ម៉ 
ឯការក្អកវិញគឺ១០០គ.ម/ម៉ ។

តើអ្នកដឹងទេ? ឈាម

មានកោសិកាឈាមក្រហមប្រហែល២.៥លានលាន(២៥០០ ០០០ ០០០ ០០០)នៅក្នុងខ្លួនអ្នក។ដើម្បីរក្សាចំនួននេះ ខួរឆ្អឹងរបស់អ្នកត្រូវផលិតកោសិកាឈាមក្រហមប្រហែល២០០ពាន់លានរួមនិង ផ្លាកែត៤០០ពាន់លាននិងកោសិកាឈាមស ១០ពាន់លានរៀងរាល់ថ្ងៃ

តើអ្នកដឹងទេ? សក់

ជាធម្មតាមនុស្សយើងជ្រុះសក់ពី៤០ទៅ១០០សសៃជារៀងរាល់ថ្ងៃ។

Monday, November 17, 2014

ឈាម

ឈាមជាជាលិកាសន្ធាន មានលក្ខណៈខាប់ជាងទឹកនិងស្អិតៗ។វាមានកម្តៅ៣៨អង្សាសេ គឺក្តៅជាងកម្តៅក្នុងមាត់និងរុន្ធគូទ១អង្សា។pHរបស់វាគឹ៧.៣៥ទៅ៧.៤៥ ហើយពណ៌ប្រែប្រួលពីក្រហមខ្ចីទៅក្រហមចាស់អាស្រ័យបរិមាណអុកស៊ីសែន។
ឈាមមានចំណែក២០%នៃធាតុរាវក្រៅកោសិកា, ទំងន់ស្មើរនឹង៨%នៃទំងន់រាងកាយសរុប។
ចំពោះបុរសឈាមអាចមានបរិមាណពី៥ទៅ៦លីត្រ និង៤ទៅ៥លីត្រចំពោះស្ត្រី អាស្រ័យទំហំរាងកាយយើងម្នាក់ៗ។
ឈាមផ្សំឡើងដោយ៖
១/ផ្លាស្មាៈ(៥៥%)​ ជាសារធាតុរាវក្រៅកោសិកាផ្ទុកសារធាតុរលាយនានាពិសេសអាល់ប៊ុយមីន,អាហារចញ្ចឹម,អ័រម៉ូន និងទឹកដល់ទៅ៩១.៥%។
២/រូបធាតុៈជាកោសិកានិងបំណែកកោសិការួមមានគោលិកាឈាមក្រហម,ស និងផ្លាកែតជាដើម។
គោលិកាឈាមក្រហម១មានផ្ទុកអេម៉ូក្លូប៊ីនប្រហែល២៨០លានដែលអាចដឹក​
ម៉ូលេគុល​អុកស៊ីសែនប្រមាណ១១២០លាន។

បេះដូង

បេះដូងជាសរីរៈសំខាន់មួយសម្រាប់ជីវិតយើង។វាមានទំហំប៉ុនក្តាប់ដៃ ប្រវែង១២ស.ម ទទឹងវែងបំផុត៩ស.ម កម្រាស់៦ស​.ម ទំងន់២៥០ទៅ៣០០ក្រាម។បេះដូងកន្ត្រាក់ប្រមាណ១០០ ០០០ដងក្នុងមួយថ្ងៃ គឺប្រហែល៣៥លានដងក្នុង១ឆ្នាំ។បេះដូងខាងឆ្វេងបាញ់ឈាមតាមសសៃឈាមដែលមានប្រវែងប្រមាណ១២០ ០០០គ.ម គឺស្មើនឹងធ្វើដំណើរជុំវិញអេក្វាទ័រផែនដី៣ជុំ។ទោះពេលអ្នកកំពុងដេក បេះដូងអ្នកច្របាច់ប្រហែល៣០ដងរៀងរាល់នាទីនូវឈាមប្រមាណ៥លីត្រទៅសួត និង៥លីត្រទៀតទៅផ្នែកផ្សេងៗនៃរាងកាយ។ក្នុងអត្រានេះ បេះដូងអ្នកច្របាច់ឈាមជាង១៤ ០០០លីត្រក្នុងមួយថ្ងៃ ឬ៥លានលីត្រក្នុងមួយឆ្នាំ។ដោយសារអ្នកមិនបានដេករហូតឯណា ដូច្នេះបរិមាណឈាមដែលបាញ់ចេញក្នុងមួយថ្ងៃៗគឺច្រើនជាងនេះឆ្ងាយណាស់។

ស្បែករបស់អ្នក

ស្បែកជាសរីរៈធំជាងគេនៃរាងកាយយើង,ចំពោះមនុស្សធំ វាមានផ្ទៃប្រមាណ២ម៉ែត្រការ៉េ ទំងន់ប្រហែល៤.៥ទៅ៥គីឡូ កម្រាស់០.៥ម.មនៅត្របកភ្នែក ទៅ៤ម.មនៅកែងជើង។
គេចែកស្បែកជា២ស្រទាប់សំខាន់ ហើយវាមានតួនាទី៦សំខាន់៖
១/‍‍ រក្សាកម្តៅរាងកាយ
២/ ស្តុកឈាម
៣/ ការពាររាងកាយពីបរិស្ថានខាងក្រៅ
៤/ ចាប់យកអារម្មណ៍ ក្តៅ ត្រជាក់ជាដើម
៥/ ស្រូបនិងបញ្ចេញចោលសារធាតុមួយចំនួន
៦/ សំយោគវីតាមីនដេ។