Sunday, October 5, 2014

ការស្លាប់នៃកោសិកាតាមកំណត់(apoptosis)

រៀងរាល់ថ្ងៃមានកោសិការាប់រយពាន់លានបានស្លាប់នឹងបានជំនួសវិញដោយកោសិកាដែលបានពីការធ្វើចំណែក។ផ្ទុយពីនេក្រូស អាប៉ុបតូសជាការស្លាប់ដោយមានការកំណត់ ហើយដូចទៅនឹងចំណែកកោសិកាដែរត្រូវបានគ្រប់គ្រងដោយយន្តកម្មសរីរៈដ៏វិចិត្រមួយ។​វាជាអ្នកតម្រូវជាលិកាទៅនឹងបម្រែបម្រួលតម្រូវការ,កម្ចាត់ចោលកោសិកាដែលលើសកំឡុងការវិវត្តអំប្រ៊ីយ៉ុង​ និងកម្ចាត់ចោលកោសិកា​គ្រោះថ្នាក់ដូចជាកោសិកាមហារីក,កោសិកាឆ្លងរោគ,កោសិកាភាពស៊ាំដែលប្រឆាំងអង់ទីសែនរាងកាយខ្លួនឯង។
អាប៉ុបតូសត្រូវសម្របសម្រួលដោយបណ្តាក់សញ្ញាមួយៈprotein-cleaving caspases activate sphingomyelinaseដែលបញ្ចេញ​សេរ៉ាមីតពីសsphingomyelin។ជាលិទ្ធផលមួយក្នុងចំណោមផ្សេងទៀតគឺការដាស់សកម្មភាពប្រូតេអ៊ីនGតូចៗ Ras និងRac,​ការបង្កើតស៊ុពែរអុកស៊ីត, កាកំទេចមីតូកុងទ្រីជាមួយនិងការបញ្ចេញនូវ ស៊ីតូក្រូម សេ។តាមរយៈការដាស់ទីរ៉ូស៊ីនគីណាស,សេរ៉ាមីត​រារាំងK+ channels,ដាស់សកម្មភាពCl- channels,និងធ្វើឲ្យកោសិកាមានភាពអាស៊ីត។MAP kinase cascadeនិងកំហាប់Ca2+​ក្នុងកោសិកាក៏សខាន់សម្រាប់ដែរក្នុង អាប៉ុបតូស។អាប៉ុបតូសអាចត្រូវជំរុញដោយសែនមួយចំនួន(bax...)ឬត្រូវរារាំងដោយសែន​មួយចំនួនផ្សេងទៀត(bcl2...)។ចុងក្រោយបំផុត,​ការដាស់សកម្មភាព endonucleaseនាំដល់ការកាត់បំបែក DNAជាកង់ៗ,កោសិកា​បាត់បង់អេឡិចត្រូលីតនិងorganic osmolytes,ប្រូតេអ៊ីនត្រូវបំបែកហើយកោសិការួមស្វិតនិងបែកខ្ចាត់ខ្ចាយជាបំណែកតូចៗដែល​ម៉ាក្រូផាសងាយចាប់យកបាន។នេះជាវិធីដែលកោសិការលាយទៅដោយមិនមានបន្សល់ទុកម៉ាក្រូម៉ូលេគុល,ដូចនេះក៏មិនមានការ​រលាកដែរ។​
អាប៉ុបតូសគឺបង្កដោយ​,ឧទាហរណ៍៖ TNF-α, គ្លុយកូគ័រទីកូអ៊ីត,កាដាស់សកម្មភាពកន្លែងទទួលCD95(Fas/Apo1)ឬការថយចេញ​នៃភ្នាក់ងារលូតលាស់។ការខូចDNAជំរុញអាប៉ុបតូសតាមរយៈប្រូតេអ៊ីនp53 (p53-protein)។​​​​ក្នុ​ង​ការស្ទះឈាម(ischemia​)​,​កោសិការងគ្រោះជួនកាលបញ្ចេញកន្លែងទទួលCD95ដូច្នេះវាប្រឈមនឹងអាប៉ុបតូសហើយ។​តាមរយៈវិធីនេះវាអាចគេចផុតពីការស្លាប់ដោយនេក្រូស,ដូចនេះយ៉ាងហោចណាស់វាការពារមិនឲ្យលេចចេញម៉ាក្រូម៉ូលេគុលពីក្នុង​កោសិកាដែលនឹងនាំឲ្យរលាកនោះដែរ។
កំណើនអាប៉ុបតូសមិនប្រក្រតីអាចកើតឡើងដោយសារមាន៖អ្នកសម្របសម្រួលឲ្យមានអាប៉ុបតូសដ៏មានប្រសិទ្ធភាពក្នុងតំបន់,​ការស្តែងឡើងមិនត្រឹមត្រូវនៃកន្លែងទទួលឬរំញោចអាស្រ័យកន្លែងទទួលរបស់បណ្តាក់សញ្ញា។ហេតុការណ៍នេះអាចបណ្តាលមកពី​ការស្ទះឈាម,ជាតិពុល,ការស្វិតកោសិកាដោយសម្ពាធអូស្មូសខ្លាំងក្លា,កាំរស្មី,ឬការរលាក(ការឆ្លងរោគ,ជំងឺស្វ័យប្រព័ន្ធការពារ[auto-immune disease])។ជាលិទ្ធផលធ្វើឲ្យមានការស្លាប់មិនសមរម្យនៃកោសិកាដែលមានតួនាទីសំខាន់ៗនិននាំឲ្យខ្សោយសរីរៈ។​ដោយវិធី​នេះហើយដែលេអាប៉ុបតូសនឹងៈ៖ មិនទទួលយកជាលិកាផ្សាំ(transplant rejection),ការថយចុះកោសិកាប្រសាទ(Parkinson’s or Alzheimer’s disease,amyotrophic lateral sclerosis,quadriplegia,multiple sclerosis)រួមទាំងការស្លាប់កោសិកា៖ថ្លើម(ខ្សោយ​ថ្លើមដោយសារ ជាតិពុល,ស្ទះឈាម​ឬលាក),​ កោសិកាBនៃលំពែង(ទឹកនោមផ្អែមប្រភេទ១),កោសិកាដើមនៃគ្រាប់ឈាមក្រហម (aplastic anemia) និងឡាំផូស៊ីត(ខ្សោយប្រព័ន្ធភាពស៊ាំៈឆ្លងHIV...)។
ការថយចុះអាប៉ុបតូសខុសប្រក្រតីនាំឲ្យលើសចំនួនកោសិការងគ្រោះ(affected cells)។ក្នុងចំណោមមូលហេតុជាច្រើននោះមាន​វិបត្តិតម្រឹមតម្រូវក្រពេញបញ្ចេញក្នុងឬប៉ារ៉ាគ្រីន,វិបត្តិសែន ឬការឆ្លងវីរុស(ឧទាហរណ៍ៈepstein-barr virus)។វាប្រឆាំងនិងអាប៉ុបតូស​ធម្មតាដោយពន្លើសantiapoptically effective growth factorsតាមរយៈបង្កើនការស្តែងឡើងនៃBcl2 ឬបន្ថយការស្តែងឡើងនៃ​​p53ឬCD95 ligand។អវត្តមាននៃអាប៉ុបតូសលើកោសិកាឆ្លងរោគនឹងបន្តនិរន្តរភាពនៃការឆ្លងរោគ។កោសិកាដែលគេចផុតពី​អាប៉ុបតូស​អាចវិវត្តទៅជាកោសិកាមហារីក។កង្វះអាប៉ុបតូសលើកោសិកាប្រព័ន្ធភាពស៊ាំដែលនាំឲ្យមានការប្រឆាំងកោសិការាងកាយខ្លួនឯងជា​មូលហេតុមួយនៃជំងឺស្វ័យប្រព័ន្ធភាពស៊ាំ។លើសពីនេះ ការលើសចំនួនកោសិកានាំឲ្យការបំពេញមុខងារមិនប្រក្រតី ឧទាហរណ៍ៈការផលិតប្រូសេស្តេរ៉ូនជានិរន្តនៃអង្គលឿង។ កង្វះអាប៉ុបតូសក៏បណ្តាលឲ្យអំប្រីយ៉ុងលូតលាស់ខុសប្រក្រតីដែរ​(ម្រាមព្រែក)។

No comments:

Post a Comment