Sunday, October 5, 2014

ភាពមិនប្រក្រតីនៃការចម្លងសញ្ញាក្នុងកោសិកា

ជាផ្លូវការ,អ័រម៉ូនមិនមានឥទ្ធិពលផ្ទាល់លើមុខងារកោសិកានោះទេ តែគឺតាមរយៈសញ្ញាបន្ទាប់បន្សំក្នុងកោសិកា(secondary​intracellular​​​ signals)ការចម្លងសញ្ញាទាំងនេះត្រូវបានរំខានដោយជំងឺមួយចំនួនហើយក៏អាចរងផលប៉ះពាល់ពីថ្នាំនិងជាតិពុលខ្លះផងដែរ។
អ័រម៉ូនខ្លះភ្ជាប់ខ្លួនទៅនឹង កន្លែងទទួលនៃភ្នាសកោសិកា។​ តាមរយៈ guanine nucleotide-binding protein( G proteins)​,​អន្តរកម្មរវាង hormone-receptorធ្វើឲ្យមានការបញ្ចេញអ្នកនាំសារទី២ (second messenger) ដែលមកចម្លងសញ្ញារបស់អ័រម៉ូនក្នុងកោសិកា។អ័រម៉ូន១អាចនាំឲ្យកើតឡើងនូវអ្នកនាំសារទី២ផ្សេងៗគ្នា អាស្រ័យកោសិកាគោលដៅ និង កន្លែងទទួលរបស់វា។​ ភាពមិនប្រក្រតីនានាអាចកើតឡើងបើសិនជា   ចំនួនកន្លែងទទួលថយចុះ ,​ ចំណងរបស់កន្លែងទទួលជាមួយអ័រម៉ូនខ្សោយ​ ឬការភ្ជាប់ទៅនឹងបណ្តាក់សញ្ញា (Signaling cascade) មិនត្រឹមត្រូវ។
G protein ជាម៉ូលេគុលធំ មានឯកតារង៣ (subunit)គឺ  α ,β និង ​ γ  នៅពេលអ័រម៉ូនភ្ជាប់ជាមួយកន្លែងទទួល,​ Guanosine 5’-triphosphate(GTP) បានភ្ជាប់នឹងឯកតារង α ដោយប្តូរបាន GDP បន្ទាប់មក ឯកតារង α​ ក៏ផ្តាច់ចេញពី ឯកតារង β ​ ឯកតារង α ដែលបានដាស់ឲ្យសកម្មតាមវិធីនេះនឹងត្រូវសំរាកវិញ (Inactivate)ដោយការដកផូស្វ័រ(Dephosphorylation) ពី GTPឲ្យទៅជា​GDP(ព្រោះGTPase)​ដូច្នេះវាអាចទៅភ្ជាប់នឹងឯកតារងទាំង២វិញបាន។
អ័រម៉ូនប៉ិបទីត(peptide hormone)យ៉ាងច្រើនប្រើប្រាស់cyclic adenosine monophosphate(cAMP)ជាអ្នកនាំសារទី២។ ដោយមានការជ្រោមជ្រែងពី Stimulating G protein (Gs)​ ធ្វើឲ្យ adenylyl cyclase(AC)សកម្ម ដូចនេះ cAMP​កើតឡើងកាន់តែច្រើន។ cAMPទៅដាស់ប្រូតេអ៊ីនគីណាសអា(protein kinase A) ដែលអាចភ្ជាប់ផូស្វ័រ(phosphorylate)របស់អង់ស៊ីម និងម៉ូលេគុលដំណឹកនាំ(transport molecule)​cAMPក៏ពាក់ព័ន្ធនិងការសម្តែងសែន(gene expression)ផងដែរតាមរយៈប្រូតេអ៊ីនគីណាសអា(PKA)និងផូស្វរីលកម្ម(phosphorylation)នៃcAMP-responsive element-binding protein(CREB)cAMPត្រូវបម្លែងទៅជាnoncylclic AMPដោយផូស្វូឌីអេស្ទែរ៉ាសក្នុងកោសិកានាំឲ្យបាត់សញ្ញា។អ័រម៉ូនខាងក្រោមនេះធ្វើសកម្មភាពតាមរយៈកំណើនកំហាប់cAMPក្នុងកោសិកា៖គ័រទីកូត្រូពីន(ACTH) លុយតូត្រូពីន(LH) ទីរ៉ូត្រូពីន(TSH) ប្រូឡាក់ទីន,សូម៉ាតូត្រូពីន,លីបេរីន(releasing hormones) និងស្តាទីន(release-inhibitinghormone)​មួយចំនួន,គ្លុយកាកុង,ប៉ារ៉ាទីរ៉ូអ៊ីត(PTH),កាល់ស៊ីតូនីន,អាឌីអ៊ុយរេទីន([ADH] Vreceptors)ហ្កាស្ត្រ៊ីន,សេក្រេទីន,​ប៉ិបទីតអាំងតេស្ទីណាល់វ៉ាសូអាក់ទីវ(VIP),អុកស៊ីតូស៊ីន,អាដេណូស៊ីន(Areceptor),សេរ៉ូតូនីន(Sreceptor)​,​​​                      ដូប៉ាមីន(D1 ​receptor),អ៊ីស្តាមីន(H2)​ និងប្រូស្តាក្លង់ឌីនដ៏មានឥទ្ធិពលមួយចំនួន។
អ័រម៉ូនប៉ិបទីត និងអ្នកនាំសញ្ញាប្រសាទ(neurotransmitters)មួយចំនួនដូចជាសូម៉ាទីន,អាដេណូស៊ីន(Areceptor)ដូប៉ាមីន(D2 receptor)សេរ៉ូតូនីន(S1α receptor),អង់ស្យូតង់ស៊ីន,និង​ អាសេទីលកូលីន(Mreceptor)ធ្វើសកម្មភាពរារាំង អាដេនីលីលស៊ីក្លាសដែលនាំឲ្យថយចុះកំហាប់ cAMP ក្នុងកោសិកាតាមរយៈប្រូតេអ៊ីន inhibiting G protein(Gi) តាមរយៈការភ្ជាប់ទៅនឹងកន្លែងទទួលផ្សេងគ្នា,អ័រម៉ូនខ្លះអាចបង្កើនកំហាប់cAMP(អេពីនេព្រីនៈβ-receptor, ដូប៉ាមីនៈDreceptor) បន្ថយវិញ(អេពីនេព្រីនៈ2 receptor, ដូប៉ាមីនៈDreceptor)
បណ្តាក់សញ្ញាcAMPអាចរងឥទ្ធិពលពី ថ្នាំនិងជាតិពុលដូចជា៖ ជាតិពុល (cholera toxin)របស់មេរោគរាគរូសVibrio choleraeនិងជាតិពុលផ្សេងទៀតទៅរារាំងមិនឲ្យឯកតារង αសំរាក(deactivate) ជាលិទ្ធផលគឺការដាស់សកម្មភាព ACនិង             cAMP-dependent Cl-channels​ គ្មានសណ្តាប់ធ្នាប់ធ្វើឲ្យ សូដ្យូមក្លរួបញ្ចេញទៅក្នុងផ្លូវអាហារមិនអាចគ្រប់គ្រងបានដែលជាហេតុនាំដល់ការរាគខ្លាំងក្លា។ ជាតិពុលរបស់មេរោគក្អកមាន់(Hemophilus pertussis)ទៅរាំងខ្ទប់(block)ប្រូតេអ៊ីន Giធ្វើឲ្យកើនកំហាប់cAMPតាមរយៈមិនអាចឃាត់ឃាំងACបាន(disinhibition of AC)ហ្វ័រស្កូលីន(Forskolin)ភ្ញោចផ្ទាល់លើAC​,​ ខណៈស្រឡាយហ្សង់ទីន(Xanthine derivatives)​មានតេអូហ្វ៊ីលីន(theophylline)​ជាដើម,រារាំងហ្វូស្វូឌីអេស្ទែរ៉ាស(phoshodiesterase)ដែលជាអ្នកបំបែកcAMP,ធ្វើឲ្យ កំហាប់cAMPកើនឡើង។ ស្រឡាយហ្សង់ទីនត្រូបានគេប្រើជាថ្នាំពង្រីកទងសួតក្នុងជំងឺហឺតផងដែរដោយសារវាបង្កើនកំហាប់cAMP
ក្រៅពីcAMP កាណូស៊ីនម៉ូណូផូស្វាតស៊ីគ្លិក(cGMP)ដើរតួជាអ្នកនាំសារក្នុងកោសិកា។វាកើតឡើងដោយ កានីលីលស៊ីក្លាស។ក្នុងចំណោមសារធាតុផ្សេងទៀត,Atrial natriuretic factor(ANF)និងអាសូតម៉ូណូអុកស៊ីត(NO)​ក៏មានសកម្មភាពតាមរយៈcGMPនេះដែរ។
អ្នកនាំសញ្ញាក្នុងកោសិកាផ្សេងទៀតរួមមាន៖ 1,4,5-inositol triphosphate(IP3), 1,3,4,5-inositol tetrakisphosphate​(IP4)​និងdiacylglycerol(DAG)។ផូស្វូលីប៉ាសសេ ដែលជាប់លើភ្នាសកោសិកា(PLC)​កាត់ផូស្វាទីឌីលីណូស៊ីតុល(IP2)ទៅជា IP3និងDAG ក្រោយពីវាត្រូវបានដាស់សកម្មភាពដោយប្រូតេអ៊ីន G0ប្រតិកម្មនេះបង្ករដោយ៖ អេពីនេព្រីន(α1), អាសេទីលកូលីន(Mreceptor), អ៊ីស្តាមីន(H1 receptor), អង់ទីឌីអ៊ុយរេទិក     (V1 receptor), ប៉ង់ក្រេអូស៊ីមីន(CCK), អង់ស្យូតង់ស៊ីន២, thyrotropin-releasing hormone(TRH), substance P, និងសេរ៉ូតូនីន(S1 receptor) IP3រំដោះCa2+ពីឃ្លាំងក្នុងកោសិកា។ការបញ្ចេញរបស់ឃ្លាំងនេះធ្វើឲ្យច្រកទ្វារកាល់ស្យូម(Ca2+​ channels)នៃភ្នាសចំហរ។ Ca2+ក៏អាចចូលក្នុងកោសិកាតាមរយៈច្រកទ្វារligand-gated Ca2+ផងដែរ។ Ca2+មួយផ្នែកភ្ជាប់នឹងកាល់ម៉ូឌុយលីន ហើយការដាស់សកម្មភាពcalmodulin-dependent kinase(CaM kinase)មានឥទ្ធិពលលើមុខងារកោសិកាជាច្រើនដូចជា៖ដំណឹកនាំរបស់អេពីតេល្យូម,ការបញ្ចេញអ័រម៉ូន,និងការសាយកូន(proliferation)របស់កោសិកា។ DAGទៅជួយជំរុញ(stimulate)ប្រូតេអ៊ីនគីណាសសេ(PKC)ដែលត្រូវបានដាស់សកម្មភាពដោយ Ca2+នោះ PKC បន្ទាប់មកតម្រឹមតម្រូវ(regulate)គីណាសផ្សេងទៀត,ភ្នាក់ងារកត់ចម្លង(transcription factors), និងឆ្អឹងកោសិកា(cytoskeleton)PKCក៏ដាស់សកម្មភាពបណ្តូរNa+/H+ដែលនាំឲ្យកើតមជ្ឈដ្ឋានបាស(alkalization)ក្នុងកោសិកានិងកើនចំណុះកោសិកា។មុខងារកោសិកាជាច្រើនដែលប៉ះពាល់តាមរបៀបនេះរួមមាន៖ មេតាបូលីស,សកម្មភាពច្រកទ្វារប៉ូតាស្យូម(K+ channel),និងចំណែកកោសិកា...
ការបង្កើតអ៊ីណូស៊ីតុលចេញពីអ៊ីណូស៊ីតុលម៉ូណូផូស្វាតត្រូវរារាំងដោយអង់ទីដេប្រេះសង់លីចូម(antidepressant​​ Li ) PKCត្រូការការដាស់សកម្មភាពដោយផ័របុលអេស្ទែរ(phorbol ester)​​ អាស៊ីតអារ៉ាស៊ីដូនិកដែលជាអាស៊ីតខ្លាញ់មិនឆ្អែតច្រើនផ្នែក(polyunsaturated)អាចត្រូវកាត់ចេញពីលីពីតភ្នាសកោសិកា (membrane lipids)រួមទាំង DAGដោយ ផូស្វូលីប៉ាស អា។ អាស៊ីតអារ៉ាស៊ីដូនិកខ្លួនឯងក៏មានឥទ្ធិពលលើកោសិកាខ្លះៗដូចជាទៅលើច្រកទ្វារអ៊ីយ៉ុង( ion channels)ប៉ុន្តែតាមរយៈសកម្មភាពរបស់ ស៊ីក្លូអុកស៊ីសែណាស​ វាអាចត្រូវបម្លែងជាប្រូស្តាក្លង់ឌីន និងត្រុំបុកសាន(thromboxane)ដែលសកម្មភាពរបស់ពួកវាមួយផ្នែកទៅដាស់សកម្មភាព អាដេនីលស៊ីក្លាស និងកានីលីលស៊ីក្លាស(guanylyl cylase)អាស៊ីតអារ៉ាស៊ីដូនិកក៏អាចបម្លែងទៅជា ឡឺកូទ្រីន (leukotrienes)ផងដែរដោយសារ លីប៉ូកស៊ីសែណាស(lipoxygenase) ប្រូស្តាក្លង់ឌីន និងឡឺកូទ្រីនមិនត្រឹមតែសំខាន់ក្នុងពេលមានរលាកនិងជាអ្នកនាំសារក្នុងកោសិកាប៉ុណ្ណោះទេតែក៏ជាអ្នកសម្របសម្រួល(mediator)ក្រៅកោសិកាផងដែរ។lipoxygenase inhibitors និងcycloxygenase-inhibitorsត្រូវបានគេប្រើញឹកញាប់សំរ៉ាប់ព្យាបាលដូចជា ប្រឆាំងរលាក (inhibitor of inflammation),​ និងកំណកផ្តុំផ្លាកែតជាដើមព្រោះវារារាំងកាកកើតឡឺកូទ្រីននិងប្រូស្តាក្លង់ឌីន។
អាំងស៊ុយលីននិងភ្នាក់ងារពន្លូតលាស់ជាច្រើនទៅដាស់សកម្មភាព ទីរ៉ូស៊ីនគីណាស ដែលបញ្ជូនឥទ្ធិពលកោសិកា​​(cellular effects)​​តាមរយៈ គីណាសផ្សេងៗ,អង់ស៊ីម,និងប្រូតេអ៊ីនដំណឹកនាំនាៗ។ទីរ៉ូស៊ីនអាចជាផ្នែកមួយនៃ​​កន្លែងទទួល​​ឬអាចភ្ជាប់ខ្លួនទៅនឹងកន្លែងទទួលពេលវាធ្វើការដាស់សកម្មភាព។គីណាសច្រើនតែធ្វើសកម្មភាពដោយភ្ជាប់ផូស្វ័រទៅនឹងគីណាសផ្សេងទៀតដែលនាំឲ្យមានបណ្តាក់គីណាស(kinase cascade)។ដូចនេះMitogen-activated protein kinase(​​MAP kinase)ត្រូវដាស់ដោយគីណាសផ្សេងមួយទៀត(MAP kinase kinase)៕សកម្មភាពដ៏រហ័សបែបនេះធ្វើឲ្យកើនឡើងសញ្ញាកោសិកាដូចបាក់ភ្នំទឹកកក។ p-38 kinase និងJun kinaseដែលតម្រឹមតម្រូវការសម្តែងនៃសែនតាមរយៈភ្នាក់ងារកត់ចម្លងត្រូវបានដាស់សកម្មភាពតាមបណ្តាក់សកម្មភាពបែបនេះដែរ។ម៉ូលេគុលផ្តល់សញ្ញាដ៏ទៃទៀតដូចជា ប្រូតេអ៊ីនGតូចៗ(p21 Ras)ឬភ្នាក់ងារដំណឹកនាំ(e.g. c-Jun, c-Fos, c-Myc, NFkB, AP-1)មានសារៈសំខាន់ណាស់ សម្រាប់ការផ្ទេរសញ្ញានៃភ្នាក់ងារពន្លូតលាស់និងការកំណត់អាយុស្លាប់របស់កោសិកា។     មុយតាស្យុង​ នៃសែនសម្រាប់ភ្នាក់ងារពន្លូតលាស់,ទីរ៉ូស៊ីនគីណាសJun, Ras  Mycទៅជាសែនមហារីក(oncogenes)​អាចធ្វើឲ្យមានការសាយកូនដោយស្វ័យ័តមានន័យថាជាការលូតលាស់កោសិកាមហារីក។​ អ្នកសម្របសម្រួល(e.g. tumor​ necrosis factor[TNF]និងCD95[Fas/Apo1] ligand)ទៅដាស់សកម្មភាពacid sphingomyelinase​ដែលបង្កើតសេរ៉ាមីតចេញពីsphingomyelinសេរ៉ាមីតបង្កជាស៊េរី នៃឥទ្ធិពលកោសិកា(ការដាស់small G protein),នៃគីណាស,​នៃផូស្វាតាស,កាស្ប៉ាស(caspase),មានន័យថាគឺប្រូតេអាសដែលកាត់ប្រូតេអ៊ីនត្រង់ចំណុចcystein-aspartateឥទ្ធិពលសេរ៉ាមីតសំខាន់ក្នុងបន្ទេរសញ្ញានៃកោសិកាដែលស្លាប់តាមកំណត់។               ​    អ័រម៉ូនស្តរ៉ូអ៊ីត(អាល់ដូស្តេរ៉ូន)ជាធម្មតាមិនមានសកម្មភាពតាមរយៈកន្លែងទទួលនៅលើភ្នាសកោសិកាទេតែឆ្លងកាត់ភ្នាសដោយងាយព្រោះវារលាយក្នុងលីពីត,​ហើយបន្ទាប់មកភ្ជាប់ទៅប្រូតេអ៊ីនអ្នកទទួលក្នុងកោសិកា(ក្នុងស៊ីតូប្លាសឬណ្វៃយ៉ូ)​ hormone-receptor complexភ្ជាប់ខ្លួនទៅDNAរបស់ណ្វៃយ៉ូកោសិកាហើយតម្រឹមតម្រូវការសំយោគប្រូតេអ៊ីន។​   

ការលូតលាស់ និងសម្របខ្លួនរបស់កោសិកា

ជាង១០០ឆ្នាំមកហើយដែល Rudolf Virchow​ មានគំនិតដំបូងគិតអំពីជំងឺកោសិកាមានន័យថា ជំងឺមួយគឺជាវិបត្តិនៃមុខងារកោសិកា។     កោសិកាគឺជាឯកត្តាតូចបំផុតនៃសភាវរស់(Wilhelm Roux) ដែលមានន័យថាកោសិកា(មិនមែនជាភាគល្អិតតូចដទៃទៀតស្ថិតនៅទីតាំងមួយ ដែលអាចបំពេញមុខងារមូលដ្ឋាន របស់សារពាង្គកាយមួយដែលគេស្គាល់ថាជា មេតាបូលីស បំលាស់ទី ការបន្តពូជ និង ដំណពូជ  ដំណើរការទាំង៣ខាងក្រោយនេះអាចប្រព្រឹត្តទៅបានដរាបណាមានចំណែកកោសិកាតែប៉ុណ្ណោះ បើទោះជាកោសិកាដែលលែងមានសមត្ថភាពធ្វើចំណែកទៀតហើយ អាចនៅមានសកម្មភាពមេតាបូលីស និង ចលនាខ្លះក៏ដោយ។
ក្រៅកោសិកាភេទដែលចំនួនក្រូម៉ូសូមត្រូវបន្ថយពាក់កណ្តាលកំឡុងពេលមេយ៉ូសកោសិកាភាគច្រើនធ្វើចំណែកនៅក្រោយពេលចំនួនក្រូ­ម៉ូសូមត្រូវបានដំឡើងទ្វេរ គឺក្រោយ មីតូស(ចំណែកណ្វៃយ៉ូដោយប្រយោលបន្ទាប់មកគឺចំណែកស៊ីតុប្លាស(Cytokinesis)  នៅក្នុងដំណើរការនេះគ្រប់កោសិកាដែលអាចធ្វើមីតូសបានស្គាល់នូវ វដ្តកោសិកា  ជំនាន់មួយដែលមីតូសមួយប្រហែលកន្លះ ទៅ ពីរម៉ោងតែងត្រូវបានខណ្ឌចែកពីមីតូសមួយទៀតដោយវគ្គអន្តរកាលមួយ(Interphase)ដែលមានរយៈពេល៦ទៅ៣៦ម៉ោងអាស្រ័យថាកោសិកាធ្វើចំណែកញឹកញាប់ប៉ុណ្ណា។ សំខាន់បំផុតវដ្តកោសិកាមួយត្រូវគ្រប់គ្រងដោយប្រូតេអ៊ីនជាក់លាក់មួយចំនួនគឺ ស៊ីគ្លីនCyclines)  វាបង្កើតជា ប្រព័ន្ធសាំញ៉ាំមួយComplex) ជាមួយប្រូតេអ៊ីនគីណាស( Protein Kinaseហៅថា cdc2  p34cdc2  ដែលលេចឡើងនៅគ្រប់វគ្គទាំងអស់  នៅពេលចំណែកស៊ីតូប្លាសCytokinesis)​បានបញ្ចប់(ចុងវគ្គតេឡូផាសកោសិកាដែលធ្វើចំណែកជាប់រហូត(labile cell) ចូលទៅដល់វគ្គ G1(Gap phase 1) ជាពេលដែលវាលូតលាស់ទំហំពេញលេញ ធ្វើបំលែងឯកទេសនឹងបំពេញមុខងារជាលិកាជាក់លាក់(Tissue specific taskការសំយោគ RNA និង Protein)។វាត្រូវបន្តដោយវគ្គ ដែលមានរយៈពេលប្រហែល ៨ម៉ោង។ កំឡុងវគ្គ S នេះ ចំនួនក្រូម៉ូសូមត្រូវបានដំឡើងទ្វេរ(ការសំយោគ DNA )   បន្ទប់ពីវគ្គ Gដែលមានរយៈពេល  ទៅ ២ម៉ោង(ការសំយោគ RNA ,Protein ,ស្តុកថាមពល សំរាប់មីតូស   និង ចំណែក centriole ដោយមានការបង្កើតត្រយ៉ូងspindle) មីតូសបន្ទាប់ក៏ចាប់ផ្តើម។ ប្រូផាស(ការបម្លែងនៃកោសិកាដូចជាការបាត់ Microvilli និង Golgi apparatus, និង ស្ពៀរកម្មក្រូម៉ូសូមត្រូវបន្តដោយវគ្គមេតាផាស(ការ រលុបបាត់ស្រោមណ្វៃយ៉ូ និងក្រូម៉ូសូម តំរៀបគ្នានៅប្លង់អេក្វាទ័រ) បន្ទាប់មកចូលដល់វគ្គ anaphase ចំណែកក្រូម៉ូសូម និងការធ្វើដំណើររបស់ក្រូម៉ូសុមទៅកាន់ប៉ូលទាំងពីរ)  ដែលត្រូវបន្តដោយវគ្គ តេឡូផាស(ការកើតឡើងស្រោមណ្វៃយ៉ូ)។ចំណែកស៊ីតូប្លាសចាប់ផ្តើមនៅចុងអាណាផាសដោយមានកកើតជ្រលងភ្នាសកោសិកា។ បន្ទាប់មកវគ្ក G1ថ្មីទៀតក៏ចាប់ផ្តើម។
កោសិកាដែលមានជីវិតខ្លីហៅថា labile cell  មានការបន្តវដ្តកោសិកានេះជានិច្ចដែលអាចទៅជំនួសកោសិកាដែលខូចខាត និងរក្សាចំនួនពេញលេញនៃកោសិកាអោយនៅថេរ។ ជាលិកាដែលធ្វើពី Labile cell នេះរួមមាន​ surface epithelia ដែលមាននៅនិងស្បែក, នៅមុយកឺ របស់មាត់,យោនីមាត់ស្បូនអេពីតេល្យូមរបស់ក្រពេញទឹកមាត់ ផ្លួវរំលាយអាហារ,ផ្លូវទឹកប្រម៉ាត់ស្បូន,ផ្លូវទឹកនោមផ្នែកខាងក្រោម  រួមទាំងខួរឆ្អឹង។
 កោសិកាថ្មីៗនៃជាលិកាទាំងនេះមានប្រភពមកពីការធ្វើចំណែកនៃកោសិកាដើមដែលមិនសូវមានការបម្លែង(poorly differentiated​) ​​​​ កោសិកាកូនមួយនៃកោសិកាដើមនេះ វានូវរក្សាលក្ខណៈដើមខណៈដែលកោសិកាកូនផ្សេងៗទៀត មានការបំលែង ទៅជាកោសិកាមួយ ដែលមិនអាចធ្វើចំណែកកោសិកា បន្តបន្ទាប់ទៀតបាន។ ឧទាហរណ៏ កោសិកាគ្រាប់ឈាមក្រហម   គ្រាប់ឈាមស  ការបង្កើតកោសិកាភេទឈ្មោល(spermatogenesis) ក៏មានលក្ខណៈបំលែងដូចចំណែកកោសិកាខាងលើនេះដែរ។
កោសិការបស់ជាលិកា និង សរីរៈខ្លះមិនមានការសាយកូនឡើយ  កោសិកាប្រភេទនេះគេហៅថា Stable  Resting Cells វាស្ថិតនៅក្នុងវគ្គថេរមួយ  (G0 )នៅបន្ទាប់ពីមីតូស។ ឧទាហរណ៏នៃកោសិកាបែបនេះគឺកោសិកា Parenchyma (Parenchymal cells)​ របស់ថ្លើម ,តម្រនោមលំពែង រួមទាំងជាលិកា និងកោសិកា Parenchymal ផ្សេងៗទៀត (Fibroblast , កោសិកាអេពីតេល្យូម, Chondrocyte, កោសិកាឆ្អឹងនិងសាច់ដុំរលីង ) រំញោចពិសេសដែលបង្ករឡើងដោយតម្រូវការបំពេញតួនាទី ការខូចខាតជាលិកា ត្រូវកើតឡើងនៅមុនពេលកោសិកាចូលដល់វគ្គ G1(ការកាត់តម្រងនោមម្ខាងចោល  Tubular necrosis , ការកាត់ឬខូចផ្នែកណាមួយនៃថ្លើម របួសជាលិកា(Tissue trauma) ឧទាហរណ៏ របួសស្បែកជាធម្មតាកោសិកាថ្លើម តែជាង១ភាគរយប៉ុណ្ណោះដែលធ្វើចំណែកតែចំនួននេះកើនឡើងទៅជាង១០ភាគរយនៅក្រោយការបាត់ផ្នែកណាមួយរបស់ថ្លើម។​​
ការផ្លាស់ពីវគ្គ G0 ទៅវគ្គ G1 ជាទូទៅត្រូវការការភ្ជាប់នៃភ្នាក់ងារពន្លូតលាស់នានាGrowth Factors)​ និងអ័រម៉ូនជំរុញការលូតលាស់​​​      ( e.g. Insulin) ទៅនឹងកន្លែងទទួល (Receptor)ជាក់លាក់ដែលធម្មតាឋិតនៅលើផ្ទៃកោសិកា ដើម្បីភ្ញោចឲ្យមាន ការសាយកូន(Proliferation) ទោះយ៉ាងណាក្នុងករណីដែល កន្លែងទទួលជា steroid វាស្ថិតនៅក្នុងស៊ីតូប្លាស  ណ្វៃយ៉ូ របស់កោសិកា៕​ 
កន្លែងទទួលរបស់ ភ្នាក់ងារពន្លូតលាស់ ត្រូវបានដាស់សកម្មភាព​( Activate) (ដោយអំពើរបស់ Tyrosine kinase) នាំឲ្យមានការភ្ជាប់ផូស្វ័រ (Phosphorylation) របស់ប្រូតេអ៊ីន។ ចុងក្រោយការផ្តល់សញ្ញាបន្តបន្ទាប់ចូលដល់ណ្វៃយ៉ូការសំយោគ DNA ត្រូវបានភ្ញោច ហើយកោសិកាត្រូវធ្វើចំណែក។
ក្រៅពីភ្នាក់ងារពន្លូតលាស់ជាកលាក់ (e.g.: Hepatic growth factors នៅក្នុងថ្លើមមាន កត្តាទូលំទូលាយជាងនេះទៀតមាន​ Epidermal growth factors (EGF), Transforming growth factor(TGF-α), Platelet-derived growth factor(PDGF), Fibroblast growth factor( FGF),​រួមទាំង Cytokine ផ្សេងៗដូចជា Interleukin I​ និង Tumor necrosis factor(TNF)ផង  ការរាំងខ្ទប់នៃការសូតលាស់កើតមានឡើង ជាឧទាហាណ៏ចំពោះ Epithelium ដែលចន្លោះកោសិកាត្រូវបានបិទខ្ទប់ដោយសារការធ្វើចំណែក គឺពេលដែលកោសិកាក្បែរគ្នាមកភ្ជាប់់ជាមួយគ្នា(Contact Inhibition) ទោះបីយ៉ាងណា ការលូតលាស់ជួសជុលរបស់ថ្លើមនឹងឈប់នៅពេលដែលម៉ាសសរីរៈដើម
 ត្រូវបានបំពេញ។ TGF-β និង Interferon- β ស្ថិតក្នុងចំណោមសញ្ញា(Signals) ទាំងឡាយដែលទទួលខុសត្រូវចំពោះ ការលូតលាស់ត្រឹមត្រូវ(Regulation) 
ការជួសជុលនៃ Labile cells និង Stable Cells មិនមែនមានន័យថា ទម្រង់ជាលិកាដើមត្រូវបានសាងសង់ឡើងវិញនោះទេ។ ដើម្បីកើតឡើងបាន Extra cellular matrix ត្រូវនៅល្អព្រោះវាជាប្រពន្ធ័នាំផ្លូវសម្រាប់រូបរាង ,ការលូតលាស់បំលាស់ទី និង បំលែងឯកទេសនៃកោសិកា។Extracellular matrix មានប្រូតេអ៊ីនទម្រង់សសៃ(Fibrous structural protein)ដូចជា កូឡាសែនI,II-V​ ,​ អេឡាស្ទ៊ីន ហើយ និង Intracellular Matrix របស់ គ្លីកូប្រូតេអ៊ីន(e.g.: Fibronectin and Laminin ) ដែលត្រូវភ្ជាប់ក្នុង Proteoglycans និង Glucosaminoglycans អន្ធឹល។ គែម Extracellular matrix របស់ Epithelium, Endothelium និង​ កោសិកាសាច់ដុំ  ស្ថិតក្នុងទម្រង់ជាកំរាល (Basal lamina)  អាំងតេគ្រីន គឺជាប្រូតេអ៊ីនរបស់ភ្នាសកោសិកាដែលភ្ជាប់ Extracellular Matrix ទៅនឹង ឆ្អឹងក្នុងកោសិកា(Intracellular Cytoskeletons) ហើយបញ្ជូនសញ្ញាសម្រាប់ការលូតលាស់ , បំលាស់ទី  និង បំលែងឯកទេស ពីកោសិកា ទៅផ្នែកខាងក្នុងរបស់វា។ បើសិនជាមានខូចខាតជាលិកាធ្ងន់ធ្ងរ ធ្វើឲ្យ Matrix រងការបំផ្លាញ់យ៉ាងខ្លាំងក្លា ឧទាហរណ៏ ដំបៅក្រពះជ្រៅ  រលាកស្បែកមានទម្រង់ធំ , ជាលិកាដើមត្រូវបានជំនួសដោយជាលិកា ក្រិន( Scar Tissue) ​ ក្នុងករណីនេះ Resting Cells របស់ជាលិកាសន្ធាននិង Mesenchyme ក៏បង្កើតកូនចៅ ច្រើនផងដែរ៕
នៅពេលដែលកោសិកាអចិន្ត្រៃយ៍ ងាប់វាមិនត្រូវបានជំនួសវិញឡើយដោយសារគ្មានសមត្ថភាព ធ្វើចំណែកកោសិកាបាន។ កោសិកាទាំងនោះរួមមាន កោសិកាប្រសាទចំពោះ មនុស្សពេញវ័យ ជាដើម។ សមត្ថភាពជុសជុលរបស់បេះដូងមនុស្សពេញវ័យ និង កោសិកាសាច់ដុំ គឺមានកំនត់ណាស់ ឧទាហរណ៏ ការរលួយសាច់ដុំបេះដូង(Myocardial infarction) 
ការសម្របខ្លួន(adaptation)តាមតម្រូវការធម្មតា  មិនធម្មតា របស់សរីរៈ អាចសម្រេចបានតាមរយៈការបង្កើន  បន្ថយចំនួនកោសិកា (Hyperplasia  Aplasia)  វាអាចត្រូវបានភ្ញោចដោយសារ Hormone (ការលូតលាស់លក្ខណៈភេទបន្ទាប់,​ ការលូតលាស់ Epithelium នៃក្រពេញទឹកដោះ ក្នុងកំឡុងពេលមានគភ៏ ដោយសារដំណើរការជួសជុលក្នុងការផ្សះរបួស ឬក៏ ក្រោយការថយចុះ Parenchyma របស់ថ្លើម។​ ទំហំកោសិកា ក៏អាចកើនឡើង (Hypertrophy)  ថយចុះ ( Atrophy)ផងដែរ។ ការសម្របខ្លួននេះអាចត្រូវបានភ្ញោចដោយអ័រម៉ូន,កំណើនឬការថយចុះតម្រូវការ។ទោះស្បូនលូតលាស់កំឡុងពេលមានផ្ទៃពោះមានទាំង hypertrophy និង hyperplasiaមែន តែកម្លាំងសាច់ដុំឆន្ទៈនិងសាច់ដុំបេះដូងអាចកើនឡើងបានតែក្នុងករណី Hypertrophy​ប៉ុណ្ណោះ។ដូច្នេះហើយបានជាសាច់ដុំឆន្ទៈរីកមាឌតាមរយៈការហាត់សាច់ដុំ ឬស្វិតពេលយើងមិនសូវមានការប្រើប្រាស់វា​(ការអមក្រោយមានការបាក់ឆ្អឹងមិនមានរំញោចប្រសាទ(innervation) ចំពោះអត្តពលិក សាច់ដុំបេះដូងរីកធំដើម្បីបំពេញតម្រូវការច្របាច់ឈាមខ្លាំងក្លា(high cardiac output)​ ឬវាអាចមិនប្រក្រតីដូចក្នុងករណីលើសសម្ពាធឈាមជាដើម។ កោសិកាដែលស្វិតមិនមែនវាស្លាប់នោះទេគឹអាចមានសកម្មភាពឡើងវិញបាន លើកលែងតែកោសិកាអចិន្ត្រៃយ៍(brain atrophy)យ៉ាងណាមិញ,ផ្លូវសញ្ញា(signal pathways​)​ស្រដៀងគ្នានេះនាំដល់ការស្វិត(atrophy​)​និងការស្លាប់នៃកោសិកាតាមការកំណត់(programmed cell deathapoptosis) ​​​​​​ដូច្នេះចំនួនកោសិកាកាន់តែច្រើនអាចនឹងស្លាប់ក្នុងជាលិកាដែលស្វិត។
មេតាផ្លាស៊ី(Metaplasia)គឺជាបម្លែងខ្លួនពីកោសិកាពេញវ័យ១ទៅជាប្រភេទកោសិកាផ្សេងទៅវិញទៅមកបាន(reversible)។វាជាការសម្របខ្លួនធម្មតានៃកោសិកាទៅនឹងបម្រែបម្រួលណាមួយ។​​​​​ឧទាហរណ៍៖​ Transitional epithelium របស់ប្លោកនោមបម្លែងទៅជាអេពីតេល្យូមសំប៉ែតពេលដែលវាបានរងរបួសដោយសារក្រួសតម្រងនោម​​,ហើយអេពីតេល្យូមរបស់បំពង់អាហារក៍ដូច្នេះដែរពេលReflux oesophogitisឬអេពីតេល្យូមនៃផ្លូវដង្ហើមរបស់អ្នកជក់បារីខ្លាំងនិងរយៈពេលយូរ។ការផ្លាស់ប្តូរអេពីតេល្យូមអាចនឹងទប់ទល់តមម្រូវការមិនប្រក្រតីនានា(unphysiological demands) តែក៏អាចនាំក្លាយជាកោសិកាមហារីកបានដែរ។